Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យរដ្ឋសភា ៖ លោកប្រាជ្ញ ចន្ទ-ការ លាន ជាបេក្ខជនប្រធាន គ.ជ.ប

ភ្នំពេញ ៖ បេក្ខភាពប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.) ដែលមជ្ឈដ្ឋានទូទៅកំពុងតែចង់ដឹងនោះ ឥឡូវត្រូវបានរដ្ឋសភាបង្ហាញអត្តសញ្ញាណហើយ គឺលោក ប្រាជ្ញ ចន្ទ និងលោកការ លាន ។ ប៉ុន្តែក្នុងចំណោមបេក្ខជនទាំងាំងពីររូបនេះ គឺគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបញ្ជូនទៅគណបក្សប្រជាជនកម្ពុជា ជ្រើសរើសបេក្ខជនមួយរូប រួចផ្ញើមកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានអនុម័តយល់ព្រមលើបេក្ខជនទាំងពីរ២រូបនៅក្នុងកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដឹកនាំដោយសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា តាមប្រព័ន្ធវីដេអូនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ។

លោកឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភាបានមានប្រសាសន៍ប្រាប់ប្រាប់ CEN ឲ្យដឹងថា បេក្ខជនប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចំនួន០២រូប ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ គឺមានលោកប្រាជ្ញ ច័ន្ទ និងលោក ការ លាន មានអតីតភាពការងារ ១០ឆ្នាំ និងធ្លាប់ជាមន្ត្រីផងដែរ ។ ប្រធានរដ្ឋសភាក្នុងនាមជាគណៈកម្មាធិការអចិន្រ្តៃយ៍ រដ្ឋសភាបានផ្ញើលិខិតមួយទៅគណបក្សប្រជាជនកម្ពុជា ដើម្បីសម្របសម្រួលសុំឲ្យគណបក្សប្រជាជនកម្ពុជា ជ្រើសរើសយកមួយរូប ដើម្បីធ្វើជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជំនួសលោកស៊ិក ប៊ុកហុក។ ថេរវេលាដែលគណបក្សប្រជាជនកម្ពុជាត្រូវសម្រេចជ្រើសរើសគឺមានរយៈពេល៣ថ្ងៃយ៉ាងយូរបំផុត ពីថ្ងៃទៅ១៥ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១។ ហើយក្រោយពីគណបក្សប្រជាជនកម្ពុជាជ្រើសរើសបានហើយបញ្ជូនត្រឡប់មកវិញ គឺគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានឹងសម្រេច ដាក់ជូនទៅសម័យប្រជុំពេញអង្គ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត។

ការទទួលពាក្យបេក្ខជនឈរឈ្មោះជាបេក្ខភាពប្រធាន គ.ជ.ប រយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ដោយមានបេក្ខជនចំនួន៤រូបតែប៉ុណ្ណោះ ហើយក្នុងចំណោមបេក្ខជនទាំង ៤រូប គឺមានបេក្ខជនតែ២រូបទេដែលបានបំពេញបែបបទយកមកដាក់នៅ អគ្គលេខាធិការដ្ឋានរដ្ឋសភា។

បន្ទាប់ពីគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាប្រជុំពិនិត្យរួចហើយ គឺរយៈពេល ៣ថ្ងៃ ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមិថុនា គណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភាប្រជុំជាមួយខាងគណបក្សនយោបាយពាក់ព័ន្អ ដើម្បីសម្រេចជ្រើសរើសយកបេក្ខជន ១រូបក្នុងចំណោម ២រូប ដែលបានដាក់ពាក្យឈរឈ្មោះជាបេក្ខភាពប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោ។

សូមជម្រាបថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ អនុម័តយល់ព្រមលើសំណើលាឈប់ពី តួនាទី និងតំណែងប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់លោក ស៊ិក ប៊ុនហុក និងបានអនុម័តយល់ព្រម នូវសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការកំណត់បែបបទ និងនីតិវិធីនៃការជ្រើសរើសបេក្ខជនប្រធានគ.ជ.ប និងប្រគល់ ភារកិច្ចជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា ធ្វើសេចក្តីជូនដំណឹងជ្រើសរើសបេក្ខជនជាប្រធានគ.ជ.ប ជំនួសឯកឧត្តម ស៊ិក ប៊ុនហុក។ ការអនុម័តរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានធ្វើឡើងបន្ទាប់ពីឯកឧត្តម ស៊ិក ប៊ុនហុក បានដាក់ពាក្យសុំលាលែងទៅរដ្ឋសភាកាលពីថ្ងៃទី១ ខែមិថុនាឆ្នាំ២០២១៕ រក្សាសិទ្ធិដោយ : ចេស្តារ

×