Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តតាកែវ ចុះត្រួតពិនិត្យកន្លែងឈាបនដ្ឋាន សម្រាប់បូជាសពអ្នកស្លាប់ ដោយសារជំងឺកូវីដ -១៩

តាកែវ ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមជាមួយ លោកស្រីអភិបាលរងខេត្ត ឯកឧត្តមវេជ្ជ បណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្ត លោកប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងលោក ឈួន ផាន់នី អភិបាល ស្រុកទ្រាំង ព្រមទាំងមន្រ្តីចំណុះរដ្ឋបាលស្រុក នៅព្រឹកអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១ បានអញ្ជើញចុះពិនិត្យក្រុមជាង កំពុងស្ថាបនាឈាបនដ្ឋាន សម្រាប់បូជាសពអ្នកជំងឺ កូវីដ-១៩ ស្ថិតនៅវត្តស្រីសិទ្ធ ក្នុងភូមិតាស្រែន ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ។

មានប្រសាសន៍នាឱកាសចុះពិនិត្យនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានណែនាំដល់ ក្រុមការងារចម្រុះថ្នាក់ខេត្ត ដែលទទួលមុខការសម្រាប់ការសាងសង់ឈាបនដ្ឋាននេះដែរ ត្រូវធ្វើការត្រួតពិនិត្យមើលឱ្យត្រឹមត្រូវ ស្របតាមបច្ចេកទេស ដើម្បីទុកប្រើប្រាស់បានយូរអង្វែង។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ការរៀបចំសាងសង់ឈាបនដ្ឋានបូជាសពស្លាប់ដោយជំងឺ កូវីដ-១៩ ពេលនេះ គឺដើម្បីប្រការទុកជាមុននៅពេលមានការចាំបាច់ តែមិនមានន័យថា ក្នុងខេត្តតាកែវ ទាំងមូលមានករណីឆ្លងកូវីដច្រើន ឬមានអ្នកជំងឺច្រើនធ្ងន់ធ្ងរនោះទេ។

សូមបញ្ជាក់ដែរថា ដោយសារតែមានការឆ្លងរាត្បាត ជំងឺកូវីដ១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ រាជរដ្ឋាភិបាលបានណែ នាំឱ្យអាជ្ញាធររាជធានី ខេត្ត រៀបចំសាងសង់ឈាបនដ្ឋាន ឬកន្លែងបូជាសព សម្រាប់អ្នកស្លាប់ដោយជំងឺ កូវីដ១៩ដោយមិន អនុញ្ញាតឱ្យមានការបញ្ចុះសពឡើយលើកលែងតែជនជាតិខ្មែរអ៊ីស្លាម និងជនជាតិដើមភាគតិច៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×