Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តកុងតឺន័រ បើកបុកបារ៉ាស់ដែក បាក់សង្កត់លើម៉ូតូ១គ្រឿង សំណាងមិនមានអ្នករបួស


ភ្នំពេញ ៖ រថយន្តកុងតឺន័រ១គ្រឿង បានបើកជ្រុលទៅបុកបារ៉ាស់ដែក សម្រាប់បិទបើកពេលរថភ្លើង មកដល់បណ្ដាលឲ្យបាក់ដួលរលំ សង្កត់លើម៉ូតូ១គ្រឿង ស្ថិតនៅក្បែរនោះ រងការខូចខាតយ៉ាងដំណំ ប៉ុន្តែជាសំណាងល្អ ពុំបានបណ្ដាលឲ្យអ្នកជិះម៉ូតូរងគ្រោះថ្នាក់ឡើយ។

ហេតុការណ៍នោះបានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១និង០០នាទីរសៀល ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយមហាវិថីឈ្នះ ឈ្នះ ភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថភ្លើង១ខ្សែ បើកបរលើផ្លូវដែក ក្នុងទិសដៅពីកើតទៅលិច ហើយខណៈនោះ អ្នកយាមប្រចាំការត្រង់ចំណុចផ្លូវដែក ឆ្លងកាត់នោះ បានទាញបារ៉ាស់បិទ ឲ្យរថយន្តឬម៉ូតូ ដែលបើកតាមមហាវិថីឈ្នឈ្នះនោះ ឈប់រង់ចាំសិន។
លុះពេលរថភ្លើងបើកឆ្លងទៅផុតបានបន្តិច ដោយអ្នកកាន់បារ៉ាស់ មិនទាន់បានបើកផង ស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 3D-0270 បើកបរក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ទៅដល់បុកបារ៉ាស់ បណ្តាលឲ្យបាក់សង្កត់លើម៉ូតូ ម៉ាកនិចមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 1BP-2535 ដួលរងការខូចខាតយ៉ាងដំណំ ចំណែកអ្នកជិះម៉ូតូពុំមានរងរបួសឡើយ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ទីតាំងកន្លែងកើតហេតុខាងលើ ហើយរាយការណ៍បន្ត ទៅកាន់នគរបាលផ្នែកចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ ចុះទៅវាស់វែង និងឲ្យភាគីទាំង៣ ធ្វើការសម្របសម្រួលគ្នាបញ្ចប់រឿង៕រក្សាសិទ្ធិដោយ៖សួង សាម

×