Saturday, January 3, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថាមិនខុសទេ ! បងស្រីជីដូនមួយអាហុង ចេញមុខទម្លាយខ្ទេចជុំវិញរឿងអាហុង ដើរអនាថារហូតជីវិតចុងក្រោយ និងតបទៅកាន់អ្នករិះគន់ឡើងកប់ៗថា…

ភ្នំពេញ ៖ ប្រិយមិត្តយ៉ាងច្រើនបានទទួលជ្រាបរួចហើយ ពីជុំវិញករណីស្លាប់របស់កុមារា ហុង ដែលជាក្មេងអនាថាម្នាក់ដ៏មានឈ្មោះល្បី ដោយសារតែមហាជនមានការចាប់អារម្មណ៍ខ្លាំង តាមរយៈវីដេអូ និងរូបភាពជាច្រើន ដែលត្រូវបានគេបង្ហោះនៅលើបណ្តាញសង្គម បង្ហាញក្មេងប្រុសរូបនេះ ដើរយករ៉ឺម៉ក និងម៉ូតូរបស់គេជិះតាមដងផ្លូវយ៉ាងឡូយ រហូតជាប់ឈ្មោះជាចោរលួចក្នុងវ័យប្រមាណ១០ឆ្នាំប៉ុណ្ណោះ។

តែយ៉ាងណាមិញ ក្រោយពីបានឮដំណឹងថាអាហុងស្លាប់ និងត្រូវបានបូជារួច ក៏ស្រាប់តែលេចមុខទាំងឪពុកផង យាយផង ម្តាយមីងផង និងបងស្រីផង បានមកកាន់វត្តព្រែកលៀប ដើម្បីសុំយកធាតុអាហុង យកទៅធ្វើបុណ្យ ដែលធ្វើឲ្យមហាជនមានការហួសចិត្តយ៉ាងខ្លាំងតែម្តង ដោយក្នុងនោះ មនុស្សភាគច្រើនបានដាក់ឲ្យថា ចុះកាលអាហុងនៅរស់ តើអ្នកទាំងអស់នោះនៅទីណា ហេតុអ្វីម្នាក់ៗមិនដណ្តើមគ្នាយកមកថែរក្សា ផ្តល់ភាពកក់ក្តៅឲ្យគ្នាផង ទុកឲ្យជីវិតគ្នាតែលតោល គ្មានមេបាថែរក្សា គ្មានគោលដៅបែបនេះ។

តែទោះយ៉ាងណា ដើម្បីជាការឆ្លើយតប ទៅកាន់បងប្អូនមហាជនដែលបានរិះគន់ស្តីបន្ទោសឲ្យហាក់ជ្រុលពេក នារីម្នាក់ក្នុងចំណោមស្រ្តីជាយាយ បុរសជាឪពុកអាហុង ដែលមកពីកំពង់សោម និងក៏ត្រូវជាបងស្រីជីដូនមួយផងដែរនោះ បានលើកហេតុផលមកពន្យល់រៀបរាប់ឲ្យដឹងថា អាហុងដែលមានឈ្មោះក្នុងបញ្ជីជាតិ ម៉េង ម៉េង ហុង អាយុ ១១ ឆ្នាំ (កើតឆ្នាំ២០១០ នៅកំពង់សោម) គឺតាំងពីកើតដឹងក្តីមក ឪពុកម្តាយរបស់វាពុំពេញចិត្តចង់ចិញ្ចឹមទេ គឺចង់តែយកទៅដាក់មណ្ឌល ប៉ុន្តែ ដោយសារតារបស់នាង (កាលនៅរស់) មានក្តីអាណិតក៏យកមកចិញ្ចឹម។ ប៉ុន្តែ នៅពេលតារបស់នាងស្លាប់ទៅ អាហុង ក៏ត្រូវរស់នៅជាមួយប្រពន្ធក្រោយតារបស់នាង។ ហើយនៅពេលនោះ ពួកនាងក៏ធ្លាប់បានឌុបជូនអាហុទៅរៀនទៀតផង។ តែទោះយ៉ាងណា ពួកនាងពិតជាពិបាកក្នុងការគ្រប់គ្រងអាហុងណាស់ ព្រោះថា អាហុងដែលអាចនិយាយថា សឹងតែលើសសត្វស្វាទៅទៀត ដោយឲ្យចូលរៀនតែ២ថ្ងៃ គេចសាលាបាត់ស្រមោល ធ្វើឲ្យពួកនាងតាមរកពេញមួយក្រុងកំពង់សោម រហូតថ្នាក់អ្នកណាក៏ស្គាល់មុខដែរ។

នាងបានឲ្យដឹងទៀតថា សូម្បីតែអ្នកជិតខាងក៏គេស្គាល់ពីអាហុង ជាក្មេងបែបណាដែរ និយាយរួមទៅ ពុំត្រឹមជាក្មេងរពិសធម្មតាទេ គឺពូកែលួចទៀតផង។ ហើយដោយសារតែប្រើអស់ហើយវិធីប្រដៅកូនប្រដៅចៅ ទាំងធម៌ក្តៅធម៌ត្រជាក់ នៅតែកែអាហុងមិនកើត ទើបឪពុករបស់វាសម្រេចចិត្ត យកទៅដាក់ក្នុងមណ្ឌលនៅកំពង់សោម។ ប៉ុន្តែ ក្រោយមក លេចឮថា អាហុង បានរត់ចេញពីមណ្ឌល ធ្លាយមកដល់ភ្នំពេញ ហើយនៅពេលឃើញគេអាណិតឲ្យហូប និងណាមួយទៀត អាហុង ក៏បានឡើងចុះភ្នំពេញ-កំពង់សោម ជាធម្មតា ក៏ចេះតែបណ្តោយទៅ។

នាងបន្តថា ដោយសារតែឪពុកអាហុង មានប្រពន្ធថ្មី ហេតុនេះ ពួកនាងក៏ពុំដែលទាក់ទងសួរនាំអ្វីទៀតដែរ រហូតដល់អាហុង ជួបមានរឿងបែបនេះ។ ដោយឡែក ទាក់ទងរឿងចោទថា ពេលអាហុងជួបគ្រោះថ្នាក់ ហេតុអ្វីក៏មិនមកមើល នាងក៏បានបញ្ជាក់ថា ទី១- យប់៨ម៉ោង គឺនៅកំពង់សោមផ្លូវត្រូវបានបិទហើយ និងទី២ ម្នាក់ៗសុទ្ធតែជាប់រវល់ធ្វើការងារនៅក្រុមហ៊ុន ហើយសុំច្បាប់គេអត់បាន ចង់ដាក់ច្បាប់ទាល់តែធ្វើ២ថ្ងៃមុនទើបបាន ហើយនាងក៏ព្យាយាមកក់សំបុត្រឡានដែរ តែភាគច្រើនគឺអត់ជើងមក…។

ជាចុងក្រោយ នាងក៏សូមជម្រាបទៅកាន់មនុស្សមានគំនិតមិនអាក្រក់មួយចំនួន ដោយពុំបានដឹងពីពួកនាងច្បាស់ ឲ្យបានដឹងថា ពួកនាងមិនមែនមកបង្ហាញមុខនេះ គឺដើម្បីចង់បានលុយសប្បុរសជនចូលលុយបុណ្យសពអាហុងទេ ហើយនាងចង់បញ្ជាក់ឲ្យដឹងច្បាស់ផងដែរថា ម្តាយរបស់នាងដែលត្រូវជាអ៊ុំអាហុង ចេញមុខក្នុងវីដេអូហ្នឹង គឺគាត់មិនបានអញ្ជើញ ឬអង្វរគេឲ្យចូលបុណ្យឡើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×