Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ (​កូន​វាយ​ម្តាយ​)​ ​រឿងឈ្លោះប្រកែក​ដណ្តើម​កេរ​មរត ​សមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលាការ

spot_img

ភ្នំពេញ ៖ ​ករណី​អំពើ​ហិង្សា​ក្នុង​គ្រួសារ ​(​កូន​វាយ​ម្តាយ​)​ ដែលជា​រឿង​ដដែលៗ​ ឈ្លោះប្រកែក​ដណ្តើម​កេរ​មរតក​ជាង​មួយ​ឆ្នាំ​មក​ហើយ ស្ថិត​ក្នុង​ភូមិធំ​ជើង​ សង្កាត់​ពញា​ពន់​នោះ នគរបាល​យុត្តិធម៌​ ​បាន​ចេញ​លិខិត​អញ្ជើញ​ភាគី​ទាំង​សងខាង​ មក​ធ្វើការ​សាកសួរ​ និង​បំភ្លឺ​ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ​ រហូត​មក​ដល់​ថ្ងៃ​ទី​១៤​ ខែមិថុនា​ ឆ្នាំ​២០២១​ ភាគី​ខាង​កូន​ ឈ្មោះ​ ប៉ាន់​ វ​ណ្ណា​ មិន​ព្រម​ចូលខ្លួន​មក​បំភ្លឺ​ តាម​ការ​អញ្ជើញ​របស់​សមត្ថកិច្ច​ ដូច្នេះសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

កាលពី​ថ្ងៃ​ទី​០៥​ ខែមិថុនា​ ឆ្នាំ​២០២១​ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ពី​ក្រុមការងារ​ព័ត៌មាន​ និង​ ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ថា​ មាន​ករណី​ហិង្សា​ក្នុង​គ្រួសារ​(​កូន​វាយ​ម្តាយ​)​ត្រង់​ចំណុច​ ផ្ទះ​គ្មាន​លេខ​ ផ្លូវ​១៥១​ ស្ថិត​ក្នុង​ភូមិធំ​ជើង​ សង្កាត់​ពញា​ពន់​ ខណ្ឌ​ព្រែក​ព្នៅ​ រាជធានី​ភ្នំពេញ​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពញា​ពន់​ ក៏​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ និង​បាន​អញ្ជើញ​ភាគី​ទាំង​សងខាង​មក​ប៉ុស្តិ៍​ដើម្បី​ធ្វើការ​សាកសួរ​ និង​បំភ្លឺ​ ។​

ក្រោយ​ពី​ធ្វើការ​សាកសួរ​រួច​ ភាគី​ទាំង​សង់ខាង​មិន​បាន​ដាក់​ពាក្យបណ្តឹង​ទេ​ ដោយ​គ្រាន់តែ​សម្របសម្រួល​គ្នា​រួច​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ​(​ជា​រឿង​ដដែលៗ​ឈ្លោះប្រកែក​ដណ្តើម​កេរ​មរតក​ជាង​មួយ​ឆ្នាំ​មក​ហើយ​ ។​ ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃ​ទី​០៦​ ខែមិថុនា​ ឆ្នាំ​២០២១​ ភាគី​ទាំង​សងខាង​បាន​មក​ដាក់​ពាក្យបណ្តឹង​ប្តឹង​គ្នា​ទៅ​វិញ​ទៅ​មក​ ដោយ​សមត្ថកិច្ច​ដោះស្រាយ​មិន​បាន​ លោកនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពញា​ពន់​ ក៏​បាន​សុំ​បញ្ជូន​សំណុំរឿង​នេះ​ មក​ផ្នែក​នគរបាល​យុត្តិធម៌​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ​ ដើម្បី​ធ្វើការ​ដោះស្រាយ​បន្ត​ ក្រោយមក​ផ្នែក​នគរបាល​យុត្តិធម៌​ ក៏​បាន​ចេញ​លិខិត​អញ្ជើញ​ភាគី​ទាំង​សងខាង​ មក​ធ្វើការ​សាកសួរ​ និង​បំភ្លឺ​ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ​ រហូត​មក​ដល់​ថ្ងៃ​ទី​១៤​ ខែមិថុនា​ ឆ្នាំ​២០២១​ ភាគី​ខាង​កូន​ ឈ្មោះ​ ប៉ាន់​ វ​ណ្ណា​ មិន​ព្រម​ចូលខ្លួន​មក​បំភ្លឺ​ តាម​ការ​អញ្ជើញ​របស់​សមត្ថកិច្ច​នោះ​ទេ​ ។​

​បច្ចុប្បន្ន​ ផ្នែក​នគរបាល​យុត្តិធម៌​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ​ បាន​កសាង​សំណុំរឿង​ បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ចាក់​ការ​តាម​នីតិវិធី​ច្បាប់​ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×