Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គស្នងការដ្ឋាននគរបាលជាតិ ៖ សមត្ថកិច្ចរុះរើផ្ទះបណ្តែតទឹកសំណង់មិនរៀបរយ និងបែចិញ្ចឹមត្រី លើផ្ទៃទន្លេបានជាង ១៣០០ខ្នង

spot_img

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធបានចុះរុះរើផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ សំណង់មិនរៀបរយ និងបែចិញ្ចឹមត្រីលើផ្ទៃទន្លេនៅក្នុងខណ្ឌចំនួន ៥ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានជាង ១៣០០ ផ្ទះបណ្តែតទឹក និងបែចិញ្ចឹមត្រី និងនៅសេសសល់មួយចំនួនទៀតកំពុងតែបន្តរុះរើ។ ការរុះរើនេះ បានធ្វើឡើងក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១។ នេះបើតាមការបញ្ជាក់ របស់មន្ត្រីជាន់ខ្ពស់ អគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ CEN នៅល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១។

មន្ត្រីជាន់ខ្ពស់ដដែល បានបន្តថា ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ សំណង់មិនរៀបរយ និងបែចិញ្ចឹមត្រីលើផ្ទៃទន្លេ ក្នុងខណ្ឌចំនួន ៥ ដែលបានរុះរើចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ មានដូចជា ១. នៅខណ្ឌព្រែកព្នៅ ផ្ទះបណ្តែតទឹកមានចំនួនសរុប ៨២ រុះរើរួចទាំង ៨២ និងបែចិញ្ចឹមត្រីមានចំនួន ២៩៦ រុះរើបានចំនួន ១៧៩។ ២. នៅខណ្ឌជ្រោយចង្វារ ផ្ទះបណ្តែតទឹកមានចំនួនសរុប ២១០ រុះរើរួចបានចំនួន ៩ និងបែចិញ្ចឹមត្រីមានចំនួន ១២៩ រុះរើបានចំនួន ៨៥។ ៣. ខណ្ឌឫស្សីកែវ ផ្ទះបណ្តែតទឹកមានចំនួនសរុប ៣០៨ រុះរើរួចទាំង ៣០៨ និងបែចិញ្ចឹមត្រីមានចំនួន ១៥៧ រុះរើបានចំនួន ១៤៧។ ៤. ខណ្ឌច្បារអំពៅ ផ្ទះបណ្តែតទឹកមានចំនួនសរុប ២៤៩ រុះរើរួច ២១០ និងបែចិញ្ចឹមត្រីមានចំនួន ២៩៣ រុះរើបានចំនួន ២៤៧។ ៥. ខណ្ឌមានជ័យ ផ្ទះបណ្តែតទឹកមានចំនួនសរុប ១២ រុះរើរួច ៩ និងបែចិញ្ចឹមត្រីមានចំនួន ៥ រុះរើទាំងអស់។

ប្រភពដដែល បានបញ្ជាក់ថា សរុបជារួមផ្ទះបណ្តែតទឹកនៅលើផ្ទៃទន្លេ ក្នុងខណ្ឌទាំង ៥ខាងលើ មានចំនួន ៨៦១ រុះរើរួចបានចំនួន ៦២៨ និងបន្តរុះរើចំនួន ២៣៣ , បែចិញ្ចឹមត្រីសរុបរួមមានចំនួន ៨៨០ រុះរើរួចបានចំនួន ៧៦៣ និងកំពុងបន្តរុះរើចំនួន ១៧១។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកសាន សុខសីហា បានមានប្រសាសន៍ប្រាប់ CEN ថា ទាក់ទងនឹងដំណើរការ នៃការអនុវត្តតាមសេចក្តីណែនាំ របស់សាលារាជធានីភ្នំពេញ ស្តីពីការរុះរើបណ្តែតទឹក ផ្ទះទូកតូចៗ សំណង់មិនរៀបរយ និងបែចិញ្ចឹមត្រីលើផ្ទៃទន្លេ នៅក្នុងខណ្ឌចំនួន ៥ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ គឺឃើញមានការចូលរួមអនុវត្តច្រើន និងនៅមានមួយចំនួនតូចបន្តធ្វើការរុះរើ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

spot_img
×