Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់លួចរត់ចេញពីមណ្ឌលព្យាបាលកូវីដ១៩ រួចឆ្លៀតឱកាសយកទូរស័ព្ទពីរនាក់ព្យាបាលជំងឺកូវីដ១៩ រត់ចេញមកក្រៅ

spot_img

ភ្នំពេញ ÷ កម្លាំងសមត្ថកិច្ចខណ្ឌឬស្សីកែវ សហការជាមួយនឹងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ តាមប្រម៉ាញ់ឃាត់បុរសម្នាក់ ដែលជាអ្នកព្យាបាលជំងឺកូវីដ១៩ បានឆ្លៀតឱកាសយកទូរស័ព្ទ ពីអ្នកព្យាបាលជំងឺកូវីដ១៩នៅក្នុងនោះរត់ចេញមកក្រៅ ត្រូវសមត្តកិច្ចក្រប៊ួចបានវិញ វាយខ្នោះរួចប្រគល់ឲ្យគ្រួពេទ្យបញ្ជូនទៅមណ្ឌលព្យាបាលវិញ។

ហេតុការភ្ញាក់ផ្អើលបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល លុះមកឃាត់បាននៅវេលាម៉ោង៤ និង៣០នាទីល្ងាច ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ចំណុចឃាត់ស្ថិតនៅតាមបណ្តោយផ្លូវ៦០៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមការបញ្ជាក់ពីសមត្ថកិច្ច បានឲ្យដឹងថា ដោយបុរសខាងលើ ជាអ្នកព្យាបាលជំងឺកូវីដ១៩ ក្រោយមកគាត់ ក៏បានលួចរត់ចេញពីមណ្ឌលព្យាបាល ហើយថែមទាំងលួចទូរស័ព្ទពីអ្នកព្យាបាលជំងឺកូវីដ១៩ នៅក្នុងនោះដូចគ្នា រត់ចេញមកក្រៅមកពួន នៅម្តុំផ្លូវរថភ្លើង សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ បន្ទាប់មកខាងសមត្ថកិច្ចខណ្ឌឬស្សីកែវ ក៏បានតាមរុករកអស់រយៈពេលជាច្រើនម៉ោង នៅតែមិនឃើញ ក្រោយមកស្រាប់តែមានប្រជាពលរដ្ឋជិតខាង រត់មកប្រាប់ថា ឃើញបុរសម្នាក់ស្លៀកខោខ្លី ពួននៅក្នុងបន្ទប់ទឹក នៅខាងក្នុងផ្ទះគាត់ និងដៃជាប់ចំណង ភ្លាមៗនោះដែរ ខាងសមត្ថកិច្ចខណ្ឌឬស្សីកែវ បានទាក់ទងទៅខាងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ឲ្យចុះមកជួយសហការគ្នា បន្ទាប់មកក៏ឃើញបុរសខាងលើនោះ រួចរត់ចេញពីក្នុងផ្ទះ ហើយសមត្ថកិច្ចដេញតាមឃាត់បាន​ វាយខ្នោះទុកប្រគល់ឲ្យទៅក្រុមគ្រូពេទ្យ។

ក្រោយពីឃាត់បាន សមត្ថកិច្ចក៏បានទំនាក់ទំនង ទៅក្រុមគ្រួពេទ្យឲ្យចុះមកយកទៅដាក់ នៅមណ្ឌលព្យាបាលក្នុងខណ្ឌសែនសុខវិញ ដោយមិនបានបញ្ជាក់ថា យកទៅមណ្ឌលមួយណានោះទេ៕ រក្សាសិទ្ធិដោយ៖សា មេត

spot_img
×