Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការសិក្សាដែលធ្វើឡើង ដោយអូស្រ្តាលី ដើម្បីបង្កើនការវិនិយោគនិងនាវានុវត្តន៍ ក្នុងវិស័យទឹកស្អាតនៅកម្ពុជា

spot_img

ភ្នំពេញ ៖ លោក Luke Arnold ភារធារីស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា បានជួបជាមួយ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី លើការទទួលបានទឹកស្អាតប្រើប្រាស់ នៅតាមបណ្តាខេត្តនានា ក្នុងប្រទេសកម្ពុជានៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះនាទីស្តីការក្រសួង។

នៅក្នុងជំនួបនោះ លោក Arnold បានសង្ខេបពី របកគំហើញនៃការស្រាវជ្រាវ និងការវិភាគចុងក្រោយ លើបណ្តាញទឹកស្អាតនៅតាមខេត្តនានា ទៅដល់ឯកឧត្តម ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ដែលគាំទ្រតាមរយៈកម្មវិធីការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធរបស់អូស្ត្រាលី ជាមួយថវិកាចំនួន៤៩លានដុល្លាអូស្ត្រាលី។

ការសិក្សានេះ បង្ហាញថា ខណៈពេលដែលមានតែ ៤៧%ប៉ុណ្ណោះ នៃភូមិទាំងអស់នៅកម្ពុជា ដែលមានបណ្តាញទឹកស្អាតនៅត្រឹមឆ្នាំ២០២០ តួលេខនៃបណ្តាញទឹកស្អាតនេះ អាចកើនឡើងយ៉ាងឆាប់រហ័ស តាមរយៈកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាង ស្ថាប័នសាធារណៈ និង ឯកជន ដើម្បីបង្កើនការវិនិយោគនិងនវានុវត្តន៍ ពីសំណាក់វិស័យឯកជន សម្រាប់ការផ្គត់ផ្គង់ទឹកស្អាត។

លោក Arnold បានមានប្រសាសន៍ថា “អូស្រ្តាលីនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍវិស័យទឹកស្អាតបន្ថែមទៀត នេះក៏ព្រោះតែផលប៉ះពាល់ដោយផ្ទាល់ទៅលើសុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅពេលដែលពួកគាត់មានទឹកស្អាតប្រើប្រាស់នៅផ្ទះ។” ការសិក្សាដ៏មានសារៈសំខាន់នេះ បានបង្ហាញពីកាលានុវត្តភាពសំខាន់ៗនានា ដើម្បីពង្រីកការផ្គត់ផ្គង់ទឹកស្អាត ក្រោមកិច្ចសហការ និងភាពជាដៃគូ រវាងស្ថាប័នសាធារណៈ និងឯកជន។

លោក Arnod ក៏បានពន្យល់បន្ថែមទៀតថា ការរួមចំណែករបស់ស្ថានទូតអូស្ត្រាលី ទៅលើបណ្ដាញទឹកស្អាតកម្ពុជា មានសង្គតភាពទៅនឹងកម្មវិធីអភិវឌ្ឍដ្ឋារចនាសម្ព័ន្ធរបស់អូស្ត្រាលី នៅកម្ពុជា រួមទាំងការផ្តល់អាទិភាពដល់គម្រោងមួយចំនួន ដែលត្រូវបានគាំទ្រថវិកាប្រកបដោយចីរភាព និង ដែលផ្តល់នូវផលប្រយោជន៍ពិតប្រាកដសម្រាប់ពលរដ្ឋនៅកម្ពុជា។

ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានថ្លែងនៅក្នុងព្រឹត្តិការណ៍នោះថា “រដ្ឋាភិបាលគ្រោងនឹងផ្តល់ទឹកស្អាត១០០% ដល់ពលរដ្ឋនៅទីប្រជុំជននៅត្រឹមឆ្នាំ ២០២៥ ហើយដល់ទីកឆ្នោតដល់ប្រជាជនកម្ពុជាទាំងអស់ នៅត្រឹមឆ្នាំ២០៣០។ ដោយមានប្រព័ន្ធទិន្នន័យ ដែលកម្មវិធី 3i បានអភិវឌ្ឍជាមួយអគ្គនាយកផ្គត់ផ្គង់ទឹកស្អាតរបស់ក្រសួង យើងខ្ញុំជឿជាក់ថាយើងកំពុងស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវ ដើម្បីសម្រេចបាននូវគោលដៅនេះ។ ខ្ញុំសូមថ្លែងអំណរ គុណដល់អូស្ត្រាលី ចំពោះជំនួយនិងការងារទាំងអស់ ដែលបានផ្ដល់មកកាន់ក្រសួង។”

ការសិក្សាស្រាវជ្រាវមួយនេះ ត្រូវបានធ្វើឡើងដោយកម្មវិធីរបស់អូស្ត្រាលី វិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ (3i) ដែលកម្មវិធីទាំងមូលមានទឹកប្រាក់ចំនួន ៤៩ លានដុល្លារអូស្ត្រាលី នៅក្នុងប្រទេសកម្ពុជា។ ការសិក្សាស្រាវជ្រាវនេះ បានអោយគម្លៃវិសាលភាព នៃការផ្គត់ផ្គង់ទឹកស្អាត នៅទូទាំងខេត្តចំនួន ២២ របស់ប្រទេសកម្ពុជា ហើយគណនាទឹកប្រាក់វិនិយោគសរុប ដើម្បីផ្គត់ផ្គង់ទឹកស្អាត ទៅកាន់ភូមិទាំងអស់នៅកម្ពុជា ដែលមិនទាន់មានបណ្តាញទឹកស្អាងដើម្បីប្រើប្រាស់។

តាមរយៈកម្មវិធី 3i អូស្ត្រាលីបានអនុម័ត និងវិវិយោគថវិកាជាង ១៩,៨ លានដុល្លារអូស្ត្រាលី ដល់ប្រតិបត្តិករទឹក ឯកជនចំនួនជិត ៨០ ដើម្បីបង្កើត និងពង្រីកការផ្គតផ្គង់ទឹកស្អាត ដល់គ្រួសាជនបទ។ នៅពេលដែលកម្មវិធីបញ្ចប់ ពលរដ្ឋកម្ពុជាជាងមួយលាននាក់ នឹងមានទឹកស្អាតប្រើប្រាស់ដោយសារកម្មវិធី3i៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×