ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្ត Lexus 450មួយគ្រឿងក្នុងល្បឿនលឿន ដល់ស្តុបបម្រុង នឹងបត់មិនប្រយ័ត្នបានអកសឺនឹងម៉ូតមួយគ្រឿង មិនចាំម៉ាករួចជ្រុលទៅបុកបង្គោលភ្លើងពេញទំហឹង បណ្តាលឲ្យបាក់អស់មួយដើម សំណាងល្អ មិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើង កាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នៅត្រង់ចំណុចបឹងកក់ ស្ថិតនៅតាមបណ្ដោយផ្លូវR-៦ កែងនឹងស្តុបបំបែកជាបួន ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បានបើករថយន្តម៉ាកLexus450 ពណ៌ស្ករមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2C-7997 ធ្វើដំណើរតាមបណ្ដោយផ្លូវ R-៦ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុផ្លូវបំបែកជាបួន បម្រុងនឹងបត់ឆ្វេងក៏អកសឺនឹងម៉ូតូមិនចាំម៉ាក បានបួងចង្កូតជ្រុលទៅបុកនឹងបង្គោលភ្លើង ពេញទំហឹងបណ្តាលឲ្យបាក់មួយដើម ចំណែករថយន្តបង្ករងការខូចខាត ផ្នែកខាងមុខយ៉ាងដំណំ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកដល់រួចឲ្យភាគីខាងរថយន្តបង្ក ដោះស្រាយជាមួយនឹងអ្នកមើលការខុសត្រូវ ក្នុងតំបន់បឹងកក់ ដោយខាងរថយន្តបង្ក ព្រមសងជាសំណងក្នុងការខូចខាត បង្គោលភ្លើង និងសម្ភារនៅក្នុងកន្លែងកើតហេតុ បញ្ចប់រឿង៕រក្សាសិទ្ធិដោយ៖ សាមេត
