Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្ឌិត Rina Heu តំណាងឲ្យប្រទេសកម្ពុជា នៅក្នុងកម្មវិធីពានរង្វាន់វិទ្យាសាស្រ្តអាស៊ាន-អាមេរិក សំរាប់ស្ត្រី ឆ្នាំ ២០២១ ដោយផ្តោតលើ “ទឹកស្អាត និងខ្យល់ស្អាត”

spot_img

ភ្នំពេញ ៖ ទីភ្នាក់ងារជំនួយអាមេរិក USAID សូមអបអរសាទរដល់បណ្ឌិត Rina Heu មកពីកម្ពុជា ដែលត្រូវបានជ្រើសរើសជាបេក្ខជនម្នាក់ក្នុងចំនោម ១៤ នាក់ចុងក្រោយ សម្រាប់ពានរង្វាន់វិទ្យាសាស្រ្ត អាស៊ាន-អាមេរិក សំរាប់ស្ត្រី ឆ្នាំ ២០២១! អ្នកឈ្នះនឹងទទួលបានរង្វាន់ ១០.០០០ ដុល្លារអាមេរិក ដែលនឹងត្រូវប្រកាសនៅខែ តុលា ឆ្នាំ ២០២១ ។ USAID សូមជូនពរគាត់ឲ្យទទួលបានជោគជ័យ។

លោកស្រីបណ្ឌិត នឹងតំណាងឲ្យប្រទេសកម្ពុជា នៅក្នុងកម្មវិធីពានរង្វាន់វិទ្យាសាស្រ្តអាស៊ាន-អាមេរិក សំរាប់ស្ត្រី ឆ្នាំ ២០២១ ដោយផ្តោតលើ “ទឹកស្អាត និងខ្យល់ស្អាត”។ បណ្ឌិត Rina Heu គឺជាសាស្រ្តាចារ្យ និងជាអ្នកស្រាវជ្រាវនៅវិទ្យាស្ថានបច្ចេកវិទ្យា នៃកម្ពុជា ដែលមានជំនាញខាងវាយខាងការតម្លៃគុណភាពទឹក និងការអភិវឌ្ឍបច្ចេកទេសធ្វើប្រព្រឹត្តកម្មទឹក។ ការងាររបស់គាត់ជួយភូមិអណ្តែតទឹក នៅបឹងទន្លេសាប ឲ្យមានទឹកស្អាត សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ដោយទន្ទឹម នឹង នោះ ធ្វើការកែលម្អផ្នែកអនាម័យ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×