Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភាគហ៊ុន កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) បានបន្តកើនឡើង គួរឱ្យកត់សម្គាល់រយៈពេលបីថ្ងៃជាប់គ្នា

ភ្នំពេញ ៖ ក្នុងចំណោមភាគហ៊ុនទាំងពីរ ដែលមាននិន្នាការថ្លៃកើនឡើងនៅថ្ងៃអង្គារម្សិលមិញនេះ ភាគហ៊ុន PAS មានកំណើនខ្ពស់ជាង ១០០៛ បើធៀបនឹង កំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) ដែលកើនត្រឹម ២០៛ ក្នុងមួយហ៊ុន។

យ៉ាងណាមិញ ថ្លៃ PAPP នៅតែបន្តនាំមុខដោយបានបិទនៅ ១៥.០២០៛ ខណៈ PAS បិទត្រឹម ១៤.៧៦០៛។ ភាគហ៊ុន ៥ ទៀតដែលនៅសល់ បានបង្ហាញការធ្លាក់ចុះចន្លោះពី ២០៛ ទៅ ៦០៛ ដោយភាគហ៊ុន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) បានថយចុះមកត្រឹម ៧.២០០៛ ហ្រ្កេនធ្វីន (GTI) ត្រឹម ៤.២៦០៛ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ( PPSP) ត្រឹម ២.២៤០៛ អេស៊ីលីដា (ABC) មកត្រឹម ១៦.២២០៛ និងផេសថិក PEPC មកត្រឹម ៣.២៩០៛។

សន្ទស្សន៍ ផ.ម.ក. បានធ្លាក់ចុះបន្តិចបន្តួចផងដែរ ចំនួន០,០៨% មកត្រឹម ៦៤៦,៥៩ ពិន្ទុ។ ទំហំជួញដូរភាគហ៊ុនសរុបមានចំនួន ៦៦០,៥៩ លានរៀល៕រក្សាសិទ្ធិដោយ៖CEN

×