Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការទូទាត់ថ្លៃទំនិញ តាមការស្កែន QR Code ជាមួយសេវាធនាគារ មានសុវត្ថិភាពខ្ពស់ និងងាយស្រួល

ភ្នំពេញ ៖ បច្ចុប្បន្ននេះ បច្ចេកវិទ្យាបានដើរនាទីយ៉ាងសំខាន់នៅក្នុងជីវិតរស់នៅរបស់ពិភពលោក។ ការប្រើ ប្រាស់បច្ចេកវិទ្យានាយុគសម័យកាលនេះ កាន់តែទំនើបជាងមុន ងាយស្រួលប្រើប្រាស់ និងផ្តល់សុវត្ថិភាព ខ្ពស់ដល់អតិថិជនអ្នកប្រើប្រាស់ទៀតផង នៅតាមផ្សារទំនើបនានានៅកម្ពុជា។

តាមរយៈការប្រើប្រាសសេវា នៃការស្កែន QR Code នេះ អ្នកជំនាញទីផ្សារធនាគារ បានបង្ហាញមធ្យោបាយថ្មីមួយទៀត នៃធនាគារអេស៊ីលីដា ដែលបម្រើអតិថិជន ក្នុងការទូទាត់ថ្លៃទំនិញ ឬសេវាកម្មផ្សេងៗ ឲ្យកាន់តែមានភាពងាយ ស្រួល និងមានសុវត្ថិភាពខ្ពស់ នៅរាល់ពេលដែលអ្នកប្រើប្រាស់ ទួទាត់តាមការស្កែន QR Code នៅផ្សារទំនើបនានានៅរាជធានីភ្នំពេញ ។

លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារធនាគារ អេស៊ីលីដា បានឱ្យដឹងថា ធនាគារមួយនេះបានបន្ថែមមុខងារ ក្នុងការទូទាត់តាម QR Code អេស៊ីលីដាម៉ូបាល ដោយបន្ថែមលើមធ្យោបាយដែលមានស្រាប់ តាមរយៈការទូរទាត់តាមប័ណ្ណគ្រប់ប្រភេទ ជាមួយនឹងម៉ាស៊ីនឆូតកាតដ៏ទំនើបរបស់ ធនាគារ អេស៊ីលីដា នៅផ្សារទំនើបអ៊ីអនភ្នំពេញ ផ្សារទំនើបអ៊ីអនសែនសុខស៊ីធី និងអ៊ីអនម៉េកវែលយូ និងដៃគូអាជីវកម្មច្រើនជាង ៨,០០០០កន្លែងនៅទូរទាំងប្រទេស និងនៅឯបរទេស។

គួរបញ្ជាក់ថា តាមរយៈការស្កែន QR Code នេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគម ក៏បានដាក់ឱ្យប្រើប្រាស់ ទប់ស្កាត់កូវីដ១៩ (Stop Covid) តាមផ្សារទំនើបនានានៅរាជធានីភ្នំពេញ ដើម្បីចូលរួមចំណែកទប់ស្កាត់ការ ឆ្លង រាលដាលនៃជំងឺកូវីដ១៩ផងដែរ៕រក្សាសិទ្ធិដោយ៖CEN

×