Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ដឹកនាំប្រជុំពិនិត្យលើសេចក្តីព្រាង នៃសេចក្តីសម្រេច ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩

ភ្នំពេញ ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈប្រចាំការ នៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ (គ.ប.ក) បានដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាង នៃសេចក្តីសម្រេច ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ កិច្ចប្រជុំលើកទី១ នៃគណៈប្រចាំការ នៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ (គ.ប.ក) តាមប្រព័ន្ធវីដេអូហ្សូម (ZOOM) នៅព្រឹកថ្ងៃទី១៦ ខែមិថុនាឆ្នាំ២០២១ នេះ។

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាសមាជិកគណៈប្រចាំការ នៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ (គ.ប.ក) ក៏បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី១ នៃគណៈប្រចាំការ នៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ (គ.ប.ក) តាមប្រព័ន្ធវីដេអូហ្សូម (ZOOM) ។

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានឲ្យដឹងថា កិច្ចប្រជុំលើកទី១ របស់គណៈកម្មការប្រចាំការ នៃគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីពិភាក្សាលើរបៀបវារៈចំនួនពីរ រួមមាន៖
១-ពិនិត្យ ពិភាក្សាលើសេចក្តីព្រាង នៃសេចក្តីសម្រេចស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ (គ.អ.ក)។

២-ពិនិត្យ ពិភាក្សាលើការដាក់ឲ្យដំណើរការជាផ្លូវការនូវការព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលគ្មានរោគសញ្ញា និងកម្រិតស្រាលនៅតាមផ្ទះ នៅភូមិសាស្រ្តរាជធានីភ្នំពេញ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×