Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសឥណ្ឌាមានប្រពន្ធ ៣៨ នាក់ បង្កើតគ្រួសារធំបំផុតលើពិភពលោក កូន ៨៩ នាក់ និងចៅ ៣៦ នាក់ បានស្លាប់ហើយ ដោយសារតែ…

បុរសម្នាក់ដែលត្រូវបានគេជឿថាជាឪពុកនៃគ្រួសារដ៏ធំបំផុត នៅលើពិភពលោក បានទទួលមរណភាពហើយ នៅក្នុងអាយុ ៧៦ ឆ្នាំ កាលពីថ្ងៃអាទិត្យ (១៣ មិថុនា) ដោយសារបញ្ហាសុខភាព។

យោងតាមសារព័ត៌មាន BBC បានចុះផ្សាយឲ្យដឹងថា លោក Ziona Chana មកពីពីរដ្ឋមីហ្សូរ៉ាម ប្រទេសឥណ្ឌា ដែលមានប្រពន្ធ ៣៨ នាក់ កូន ៨៩ នាក់ និងចៅ ៣៦ នាក់ ត្រូវបានគេរាយការណ៍ថា បានទទួលរងពីជំងឺទឹកនោមផ្អែម និងជំងឺលើសឈាម ហើយបានស្លាប់កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ។

ដោយកឡែក បើតាមសារព័ត៌មាន India Today បានបញ្ជាក់ឲ្យដឹងថា លោក Chana ប្រែអាការមិនស្រួលខ្លួន តាំងពីថ្ងៃទី៧ មិថុនា ហើយមិនអាចបរិភោគអ្វីបាននោះទេ។ គាត់បានបាត់បង់ស្មារតីនៅថ្ងៃទី១១ ខែមិថុនា នៅពេលដែលក្រុមគ្រួសាររបស់គាត់ ត្រូវបានគេប្រាប់ថា គាត់ត្រូវការឈាមភ្លាមៗ។ គាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ Trinity នៅម៉ោងប្រហែល ២ និង ៥០ នាទីរសៀល ថ្ងៃអាទិត្យ ហើយក៏បានស្លាប់នៅម៉ោង ៣ រសៀល។

ដំណឹងមរណភាពរបស់លោក Chana ត្រូវបានបញ្ជាក់ដោយលោក Zoramthanga ជាប្រមុខរដ្ឋមន្រ្តីនៃរដ្ឋ Mizoram ដែលក៏បានចូលរួមរំលែកទុក្ខនៅលើ Twitter របស់គាត់ផងដែរ។

ទោះបីជាមិនមានកំណត់ត្រាផ្លូវការណាមួយ ដែលបង្ហាញថា លោក Chana ជាមេគ្រួសារធំបំផុតលើពិភពលោកក៏ដោយ ក៏គ្រួសាររបស់គាត់បានទទួលការចាប់អារម្មណ៍ ជាពិសេសគឺទាក់ទាញភ្ញៀវទេសចរ មកកាន់ភូមិរបស់គាត់គឺ Baktawng Tlangnuam។

អ្វីដែលមិននឹកស្មានដល់នោះ បើទោះជាគ្រួសាររបស់គាត់ មានសមាជិកច្រើនអនេកយ៉ាងនេះក្តី តែពួកគេបានរស់នៅជាមួយគ្នា នៅក្នុងផ្ទះ៤ជាន់ ដែលត្រូវបានដាក់ឈ្មោះថា “Chuuar Than Run” ឬហៅថា ផ្ទះជំនាន់ថ្មី។

សារព័ត៌មាន Hindustan Times បានរាយការណ៍ថា ប្រពន្ធទាំងអស់របស់គាត់, កូនប្រុសៗ និងក្រុមគ្រួសាររបស់ពួកគេ គឺរស់នៅជាមួយគ្នា។ រីឯកូនស្រីរបស់គាត់វិញ រស់នៅដាច់ដោយឡែកពីគ្នា ជាមួយប្តី និងក្រុមគ្រួសារ។

ផ្ទះដែលមានបន្ទប់ចំនួន ១០០ បានក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរដ៏សំខាន់ ដែលមកពីទូទាំងពិភពលោកមកលេង ដើម្បីចង់ដឹងពីស្ថានភាពរស់នៅរបស់ក្រុមគ្រួសារដ៏ធំមួយនេះ។

កើតនៅឆ្នាំ១៩៤៥ លោក Chana បានជួបប្រពន្ធដំបូងរបស់គាត់ ដែលមានអាយុលើសគាត់ ៣ ឆ្នាំ នៅពេលគាត់មានអាយុ ១៧ ឆ្នាំ។ ហើយនៅក្នុងឆ្នាំ២០០៤ គាត់បានបន្តរៀបការជាមួយប្រពន្ធចុងក្រោយរបស់គាត់នៅអាយុ ៦០ ឆ្នាំ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×