Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា ៖ កម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ ត្រូវសម្របជាមួយរបៀបរស់នៅ និងការបំពេញការងាររបស់មន្ត្រីរាជការ តាមគន្លងនៃប្រក្រតីភាពថ្មីក្នុងបរិបទកូវីដ-១៩

ខេត្តកណ្តាល ៖ នៅក្នុងពិធីនៃការប្រកាសផ្ទេរតំណែង ប្រធានមន្ទីរមុខងារសាធារណៈខេត្តកណ្តាល ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងជម្រាបអ្នកចូលរួមនៃកិច្ចប្រជុំថា៖ យើងត្រូវជំរុញ អនុវត្តកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលឱ្យបន្តដំណើរការយ៉ាងសកម្ម សមស្របជាមួយស្ថានភាពជាក់ស្តែងនាពេលបច្ចុប្បន្ន ពិសេសគឺត្រូវសម្របជាមួយរបៀបរស់នៅ និងការបំពេញការងាររបស់ មន្ត្រីរាជការតាមគន្លង នៃប្រក្រតីភាពថ្មីក្នុងបរិបទកូវីដ-១៩។

ពិធីនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ នាសាលប្រជុំសាលាខេត្តកណ្តាល ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត កណ្តាល ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រីអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត រួមជាមួយមន្ត្រីរាជការនៃសាលាខេត្ត និងមន្ទីរមុខងារសាធារណៈខេត្ត សរុបចំនួនអ្នកចូលរួមមានប្រមាណ ១២០នាក់។

ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា ក៏បានថ្លែងនៅក្នុងឱកាសនោះផងដែរថា៖ ការចូលរួមយ៉ាងសស្រាក់សស្រាំ របស់កងកំលាំងប្រដាប់អាវុធ កំលាំងសមត្ថកិច្ចគ្រប់ផ្នែក និងមន្ត្រីរាជការ ប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ-១៩ ក្រោមមគ្គុទេសក៏ដឹកនាំដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កំពុងក្លាយជាចលនាសាមគ្គីជាតិដ៏ខ្លាំងក្លាទ្រោលសភាពការណ៍ និងគ្រប់គ្រងបានស្ថានភាពកូវីដ-១៩។

យើងជឿជាក់យ៉ាងមុតមាំថា ជោគជ័យនៃចលនារួមគ្នា អនុវត្តដោយខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល និងចលនាសម្រុកចាក់វ៉ាក់សាំង ជាទ្រង់ទ្រាយធំដើម្បីកសាងគ្រឹះភាពស៊ាំ «Herd Immunity» នៃសុខភាពប្រជាជន ដើម្បីបង្ការទប់ស្កាត់ឱ្យបានឆាប់ការរាតត្បាតនៃជម្ងឺកូវីដ-១៩ រួមជាមួយបណ្តាសកម្មភាព ជាក់ស្តែងនៃការពុះពារ ជំនះផលប៉ះពាល់ជាវិបត្តិសេដ្ឋកិច្ច សង្គម គឺពិតជានាំសង្គមជាតិយើងត្រឡប់ទៅ កាន់ប្រក្រតីភាពឡើងវិញយ៉ាងឆាប់រហ័ស បន្តជំរុញបុព្វហេតុសុខសន្តិភាព វឌ្ឍនភាព វិបុលភាពសម្រាប់អនាគតរុងរឿង របស់មាតុភូមិ និងប្រជាជនយើង៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×