Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តព្រៃវែង ៖ នៅក្នុងស្រុកបាភ្នំ និងស្រុកមេសាង មានអ្នកកើតនូវជំងឺកូវីដ-១៩​ ជាច្រើននាក់

ព្រៃវែង ៖ ឯកឧត្តម អភិបាលខេត្តព្រៃវែង បានថ្លែងថា នៅក្នុងស្រុកបាភ្នំ និងស្រុកមេសាង កំពុងតែមានអ្នកកើតនូវជំងឺកូវីដ-១៩​ ជាច្រើននាក់ ដែលកំពុងតែសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យបង្អែកស្រុកបាភ្នំ និងស្រុកមេសាង ហើយក្រុមគ្រូពេទ្យក៏បានខិតខំព្យាបាល រហូតដល់មានការជាសះស្បើយជាច្រើននាក់។

ឯកឧត្តម ជា​ សុមេធី អភិបាលខេត្ត ខេត្តព្រៃវែង បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ ដល់ក្រុមទាហានឈុត ស និងអ្នកជំងឺកូវីដ-១៩ ដែលកំពុងតែសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកបាភ្នំ និងស្រុកមេសាង។

ថ្លែងនៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានមានប្រសាសន៍ថា បើគិតត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ខេត្តព្រៃវែង មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ១,០១២នាក់ បានព្យាបាលជាសះស្បើយ ៤៩១នាក់ កំពុងសំរាកព្យាបាល ៥១០នាក់ និងស្លាប់ ១១នាក់។ ហើយក្នុងនោះដែរ​ ឯកឧត្ដម អភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត របស់ក្រុមទាហានឈុត ស ក្នុងការប្ដូរជីវិត លះបង់គ្រួសារ ដើម្បីពុះពារខិតខំក្នុងការព្យាបាលជំងឺ ដ៏កាចសាហាវ ដែលកំពុងតែរាតត្បាត នៅលើពិភពលោក ក៏ដូចជា នៅក្នុងប្រទេសកម្ពុជាយើង ហើយក៏មានការឆ្លង និងស្លាប់មួយចំនួន នៅក្នុងប្រទេសកម្ពុជា ហើយក្នុងនោះនៅក្នុងស្រុកបាភ្នំ និងស្រុកមេសាង ដែលកំពុងតែមានអ្នកកើតនូវជំងឺកូវីដ-១៩​ ជាច្រើននាក់ ដែលកំពុងតែសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យបង្អែកនេះ ដោយជាលទ្ធផលក្រុមគ្រូពេទ្យរបស់យើង ក៏បានខិតខំព្យាបាល រហូតដល់មានការជាសះស្បើយ ជាច្រើននាក់ផងដែរ។

ក្នុងនោះ ឯកឧត្ដម អភិបាលខេត្ត សូមថ្លែងអំណរគុណ ដល់លោកគ្រូ អ្នកគ្រូពេទ្យ (ទាហ៊ាន ឈុត ស) និងអាជ្ញាធរមូលដ្ឋានទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងខេត្តព្រៃវែង និងសូមជៀសផុតពីជំងឺកូវីដ-១៩នេះ ទាំងអស់គ្នា។

ឯកឧត្ដម បន្តថា ៖ សម្ភារៈដែលបានចែកជូនក្រុមគ្រូពេទ្យជួរមុខព្យាបាល អ្នកឆ្លងជំងឺកូវីដ-១៩ និងលោកគ្រូ អ្នកគ្រូពេទ្យ ក្នុងស្រុកទាំងពីរនេះ សម្រាប់ប្រើប្រាស់ចាំបាច់បឋម ជាមួយថវិកាមួយចំនួន ដើម្បីសម្រាលដល់ទុក្ខលំបាកខ្លះៗ ត្បិតថា មិនគ្រប់គ្រាន់ក៏ពិតមែន ក៏ប៉ុន្តែនេះជាការគាំទ្រ និងលើកទឹកចិត្តជាពិសេស ក្នុងគ្រាដ៏លំបាកនៃវិបត្តិកូវីដ-១៩ នេះ។

ឯកឧត្ដម អភិបាលខេត្ត សូមផ្តាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋ ដែលកើតជំងឺកូវីដ-១៩ អញ្ជើញមកសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ស្រុកព្រះស្ដេចទាំងអស់នេះ ត្រូវ ថែទាំសុខភាពដោយខ្លួនឯង ឲ្យបានខ្ជាប់ខ្ជួន ហើយត្រូវហូបចុះ គ្រប់គ្រាន់៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×