Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿងភាគថ្មី ! ក្រោយប្តីវាយជាំពេញខ្លួន ស្រាប់តែអ្នកនាង បញ្ចកា ទម្លាយរឿងសម្ងាត់ខ្ទេចរវាង អេដវីន និង Rose មួយថ្ងៃសុទ្ធតែ….

ភ្នំពេញ ៖ ជឿជាក់ថា ប្រិយមិត្តជាច្រើនបានដឹងរួចហើយ ពីចំណងស្នេហ៍រវាងអ្នកនាង សុទ្ធ បញ្ចកា ហៅ Panhchaka June អតីតភរិយាម្ចាស់ផលិតកម្ម LD និងលោក យឹត មាសឧស្សាហ៍ (ហៅ អេដវីន)។ ប៉ុន្តែ ក្រោយពីបានសាងជីវិតស្នេហាជាមួយគ្នា អស់មួយរយៈពេលធំមក នៅពេលនេះ ប្រហែលដើរដល់ផ្លូវបញ្ចប់ទៀតហើយ បន្ទាប់ពីអ្នកទាំងពីរបានមានរឿងរកាំរកូសរហូតដល់ថ្នាក់លោក អេជវីន បានវាយទៅលើរូបនាង បណ្តាលឲ្យមានស្លាកស្នាមរបួសយ៉ាងដំណំ ហើយកាលពីពេលថ្មីៗនេះ លោក អេជវីន ក៏បានរត់ចោលពិភពសិល្បៈ ចូលវត្តកោរសក់បួសជាព្រះសង្ឃគួរឲ្យភ្ញាក់ផ្អើល។

យ៉ាងណាមិញ ក្រោយរងរបួសស្លាកស្នាមស្ទើរពេញខ្លួន ដោយសារស្នាដៃលោក អេជវីន អ្នកនាង បញ្ចកា បានបង្ហោះឲ្យមហាជនបានដឹងយ៉ាងដូច្នេះថា៖ «ខ្ញុំមនុស្សមិនមែនសត្វទេ ហេតុអីវាយខ្ញុំដល់ថ្នាក់នេះ? អេដវីន ចាំទទួលអីដែលអ្នកធ្វើដាក់ខ្ញុំថ្ងៃនេះទៅ! ទ្រាំយូរហើយ គួរដល់ពេលដែលឈប់លាក់រឿងពិតហើយ! ស្រឡាញ់ខ្ញុំណាស់ តែពេលខឹង ពេលឈ្លោះ មិនដែលនិយាយហេតុផល ខឹងវាយ ខឹងវាយ …. ហេតុអីដំបូងល្អម្ល៉េះ តែចុងក្រោយ ធាតុពិតក៏ចេញមក! ចាំពេលផ្លូវចិត្តខ្ញុំល្អជាងនេះ ខ្ញុំឲ្យបងស្គាល់ បញ្ចកា មួយនេះច្បាស់…. ខ្ញុំមានតម្លៃជាមនុស្ស មិនមែនខឹងវាយ ខឹងវាយដូចសត្វធាតុចឹងទេ! ពេលស្រឡាញ់ខ្ញុំ លះបង់គ្រប់យ៉ាង តែលទ្ធផលទទួលបាន គឺភាពមិនទុកចិត្ត ធ្វើបាបផ្លូវកាយ ផ្លូវចិត្ត! អស់ពេលឲ្យបកក្រោយហើយ អេដវីន ! U will see the real monster of me។ ខ្ញុំមិនអនុញ្ញាតឲ្យបង មកវាយខ្ញុំទៀតទេ! យើងអស់និស្ស័យកម្មនឹងគ្នាហើយ Bye… ជួបគ្នាតាមផ្លូវច្បាប់!»។

ទាក់ទងរឿងឈានដល់ដំណាក់កាលចែកផ្លូវគ្នា ដ៏ក្តៅគគុកនេះផងដែរ បើតាមស្តាប់សាច់រឿង គឺអាចច្បាស់ថាមកពីការមិនទុកចិត្តគ្នា (ប្រុសប្រកាន់ស្រីប្រកែក ឬ ស្រីប្រកែកប្រុសប្រកាន់)។ ដោយក្នុងនោះ អ្នកនាង បញ្ចកា បានទម្លាយរឿងនេះឲ្យដឹងថា៖ «នេះបង! ធ្លាប់ទៅរកមី rose ដេកមួយវា ហើយវាថតទុកយកដើរអួតគេអីចឹងហាស! បងចង់ឲ្យអូនទម្លាយឆាតកាលពីកន្លះឆ្នាំមុន បងតេទៅសង្សារចាស់បង ទៅរកគេដល់ UK condo ម្នាក់ហ្នឹងឈ្មោះ ឡាឡែនហស់ ហើយគេអត់ព្រមដេកមួយបងទេ គេត្រឹមត្រូវ តែបងអូសគេដេកមិនបាន បងដេកលើសាឡុងគេ! ហើយបងយកស្រីត្រឹមត្រូវតិចអូនមិនថាទេ តែនេះធ្លាប់ប្រាប់អូនសោះនឹងហាសថា ខ្ពើមវាណាស់! តែនេះហើយដែលហៅថា សន្តានពិតប្រាកដមែន! ទោះម៉េចក៏លេបចូលដែលឲ្យតែមាន….! ខ្ញុំខ្ពើមខ្លួនឯងណាស់ បង… ហើយថា ខ្ពើមខ្ញុំ??? អូយបង ដឹងហើយតាសថា ប្រវត្តិខ្ញុំ គឺមានប្តីត្រឹមត្រូវ មានតែមួយ មិនដែលមានប្រុសឈ្មោលអីរញ៉េរញ៉ៃទេ សួរប្តីមុនអូនបាន! បងមានសិទ្ធិទៅរកស្រីផ្សេងរហូតបាន ស្រីបងដូរមុខរាល់យប់ ហើយសួរថាអូនដែលទៅរករឿងស្រីបងអត់? បងហា អូននឹងទម្លាយពីបងបន្តិចម្តងៗ ឲ្យគេចំណាំបង ដូចសាឡាត់ស្រីឡាងចឹង! ហើយអាពួកម៉ាកប៉ុន្មានក្បាល ដែលចេញមុខការពារ ចាំជួយតាមដានផង ខ្ញុំឲ្យមើលតិចម្ដងៗ កុំឲ្យអផ្សុកណា Me is សុទ្ធ បញ្ចកា ណា…. and u know me so clear how cruel m I when m hurt ? សងស្នាមលើខ្លួនខ្ញុំ បន្តិចម្ដងៗ ទៅណា ហើយបន្ទាប់មក ដល់វេណពួកមីស្រីរបស់យើងហ្នឹងហើយ! មិនចង់ឲ្យមនុស្សស្រី រងទុក្ខដោយសារពួកមីរមាស់អស់ឯងទេ ឲ្យតែប្រុសហៅបានហៅបាន!!! ហើយមុននឹងចូលពាក់ព័ន្ធនឹងជីវិតខ្ញុំ មានស៊ើបនៅថាខ្ញុំស្លូតគួរឲ្យស្រឡាញ់បុ៉នណា hehehe លូកខុសមនុស្សហើយ babe!»។

បន្ទាប់មក អ្នកនាង បញ្ចកា ក៏បានទម្លាយឆាតជាភស្តុតាង Rose ឆ្លើយប្រាប់រឿងឡើងគ្រែជាមួយ អេតវីន ឡើងញាក់សាច់ ដោយអ្នកនាងបានភ្ជាប់សារសួរដូចឆ្ងល់ទៅកាន់ Rose ថា៖ «នែកកកកកកក….. rose ណាគួរយល់ហើយ…. hakkkk C នឹងអីគេ អូនអត់យល់ហេស អូននៅក្មេង ហាសសសស ស្គាល់តា មឹមមឹម ….. អូយ នេះ គេទាស់ភ្នែក fri Rose ឯងផ្ញើឲ្យចែមើលលែងៗ …. ថាហើយតាស ឲ្យសងស្លាកស្នាមលើខ្លួនខ្ញុំ អេដវីន …. សំខាន់វាថាសង្សារវាហើយ …. ហាកកកកកក សង្សារយ៉ាងម៉េច បើវាប្តីអញនឹង កាលនឹង … អញមិនយល់…. ពួកម៉ាកគេដែលថា អេដវីន គេល្អនឹងជួយ ចេញមុខបកស្រាយ ពន្យល់កូនក្មេងម្នាក់នេះតិចមើល…..»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×