Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត MAZDA បើកគេចពីសមត្ថកិច្ច កំពុងអនុវត្តច្បាប់ចរាចរណ៍ ជ្រុលទៅបុកខឿន រួចបន្តទៅបុកបង្កាន់ដៃស្ពានជ្រោយចង្វារ

ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្ត MAZDA មួយគ្រឿង ក្នុងល្បឿនលឿនបើកគេច ពីសមត្ថកិច្ចកំពុងតែអនុវត្តច្បាប់ចរាចរណ៍ បានបួងចង្កូតជ្រុលទៅបុកខឿន រួចបន្តទៅបុកបង្កាន់ដៃស្ពានជ្រោយចង្វារខាងកើត បណ្តាលឲ្យរថយន្ត រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើង កាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ នៅត្រង់ចំណុចស្ពានជ្រោយចង្វារ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១A ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បានបើករថយន្តម៉ាក MAZDA ពណ៌សមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2BH-4287 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១A ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុ បានគេចពីសមត្ថកិច្ចកំពុងតែអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ បានបួងចង្កូតជ្រុលទៅបុកខឿន រួចបន្តទៅបុកបង្កាន់ដៃស្ពានជ្រោយចង្វារ រងការខូចខាត។ សំណាងល្អនៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍មួយនេះ មិនបង្កឲ្យមានអ្នកណាម្នាក់ រងរបួសនោះទេ រងការខូចខាតតែរថយន្ត​ និងបង្កាន់ដៃស្ពានជាទ្រព្យសម្បត្តិរដ្ឋ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន​បានចុះមកដល់រួចក៏បានទំនាក់ទំនង ទៅខាងជំនាញចរាចរណ៍ក្រុង ឱ្យចុះមកវាស់វែង យករថយន្តស្ទូចមកស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយនៅពេលក្រោយ៕​ រក្សាសិទ្ធិដោយ៖ សា មេត

×