ភ្នំពេញ ៖ ប្រិយមិត្តបានដឹងហើយ ពីទំនាស់ប្រេះឆាស្នេហារវាងអ្នកមេម៉ាយរូបស្រស់អ្នកនាង សុទ្ធ បញ្ចកា និងតារាសម្តែងលោក អេដវីន បានដើរដល់ផ្លូវបំបែក បន្ទាប់ពីលោក អេដវីន បានប្រើអំពើហិង្សាទៅលើអ្នកនាង បញ្ចកា ឲ្យរបួសជាំពេញខ្លួន ដោយសារតែភ្លើងប្រច័ណ្ឌខាងប្រុសចោទថាខាងស្រីជាអ្នកផិតក្បត់ រីឯខាងស្រីចោទថាខាងប្រុសជាអ្នកក្បត់ចិត្តខ្លួនទៅវិញ។

តែយ៉ាងណា នៅពេលនេះ រឿងនេះបានកំពុងធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ និងក៏ដូចសម្តែងនូវការហួសចិត្តគ្រប់ៗគ្នាតែម្តង គឺនៅពេលអ្នកនាង បញ្ចកា បានទម្លាយខ្ទេចរឿងប្តីខ្លួនលោក អេដវីន ដែលកោតចេះទៅរក Rose ទៅរួច និងបើកបង្ហាញភស្តុតាងស្តែងៗ ដោយក្នុងឆាត Rose និយាយថា សុទ្ធតែ១ថ្ងៃស៊ី៣ដងទៀតផង។
ដោយក្នុងនោះ អ្នកនាង បញ្ចកា បានទម្លាយរឿងនេះឲ្យដឹងថា៖ «នេះបង! ធ្លាប់ទៅរកមី rose ដេកមួយវា ហើយវាថតទុកយកដើរអួតគេអីចឹងហាស! បងចង់ឲ្យអូនទម្លាយឆាតកាលពីកន្លះឆ្នាំមុន បងតេទៅសង្សារចាស់បង ទៅរកគេដល់ UK condo ម្នាក់ហ្នឹងឈ្មោះ ឡាឡែនហស់ ហើយគេអត់ព្រមដេកមួយបងទេ គេត្រឹមត្រូវ តែបងអូសគេដេកមិនបាន បងដេកលើសាឡុងគេ! ហើយបងយកស្រីត្រឹមត្រូវតិចអូនមិនថាទេ តែនេះធ្លាប់ប្រាប់អូនសោះនឹងហាសថា ខ្ពើមវាណាស់! តែនេះហើយដែលហៅថា សន្តានពិតប្រាកដមែន! ទោះម៉េចក៏លេបចូលដែលឲ្យតែមាន….! ខ្ញុំខ្ពើមខ្លួនឯងណាស់ បង… ហើយថា ខ្ពើមខ្ញុំ??? អូយបង ដឹងហើយតាសថា ប្រវត្តិខ្ញុំ គឺមានប្តីត្រឹមត្រូវ មានតែមួយ មិនដែលមានប្រុសឈ្មោលអីរញ៉េរញ៉ៃទេ សួរប្តីមុនអូនបាន! បងមានសិទ្ធិទៅរកស្រីផ្សេងរហូតបាន ស្រីបងដូរមុខរាល់យប់ ហើយសួរថាអូនដែលទៅរករឿងស្រីបងអត់? បងហា អូននឹងទម្លាយពីបងបន្តិចម្តងៗ ឲ្យគេចំណាំបង ដូចសាឡាត់ស្រីឡាងចឹង! ហើយអាពួកម៉ាកប៉ុន្មានក្បាល ដែលចេញមុខការពារ ចាំជួយតាមដានផង ខ្ញុំឲ្យមើលតិចម្ដងៗ កុំឲ្យអផ្សុកណា Me is សុទ្ធ បញ្ចកា ណា…. and u know me so clear how cruel m I when m hurt ? សងស្នាមលើខ្លួនខ្ញុំ បន្តិចម្ដងៗ ទៅណា ហើយបន្ទាប់មក ដល់វេណពួកមីស្រីរបស់យើងហ្នឹងហើយ! មិនចង់ឲ្យមនុស្សស្រី រងទុក្ខដោយសារពួកមីរមាស់អស់ឯងទេ ឲ្យតែប្រុសហៅបានហៅបាន!!! ហើយមុននឹងចូលពាក់ព័ន្ធនឹងជីវិតខ្ញុំ មានស៊ើបនៅថាខ្ញុំស្លូតគួរឲ្យស្រឡាញ់បុ៉នណា hehehe លូកខុសមនុស្សហើយ babe!»។

បន្ទាប់មក អ្នកនាង បញ្ចកា ក៏បានថែមទាំងភ្ជាប់សារសួរយ៉ាងចាក់ដោតទៅកាន់ Rose ថា៖ «នែកកកកកកក….. rose ណាគួរយល់ហើយ…. hakkkk C នឹងអីគេ អូនអត់យល់ហេស អូននៅក្មេង ហាសសសស ស្គាល់តា មឹមមឹម ….. អូយ នេះ គេទាស់ភ្នែក fri Rose ឯងផ្ញើឲ្យចែមើលលែងៗ …. ថាហើយតាស អោយសងស្លាកស្នាមលើខ្លួនញុំ អេដវីន …. សំខាន់វាថាសង្សារវាហើយ …. ហាកកកកកក សង្សារយ៉ាងមិច បើវាប្តីអញនឹង កាលនឹង … អញមិនយល់…. ពួកម៉ាកគេដែលថា អេដវីន គេល្អនឹងជួយ ចេញមុខបកស្រាយ ពន្យល់កូនក្មេងម្នាក់នេះតិចមើស…..»។

តែយ៉ាងណា ក្រោយពីឃើញ សុទ្ធ បញ្ចកា បង្ហោះទម្លាយរឿងនេះដ៏គួរឲ្យអាម៉ាសខ្លាំង An Na Rose ក៏មិនទុកយូរជូរផ្អូមចេញមុខបកស្រាយភ្លាមៗថា៖ «សូមបញ្ឈប់ការផុស ដែលប៉ះពាល់ជាមួយកិត្តិយស កេរ្តិ៍ឈ្មោះរបស់នាងខ្ញុំ, វាជាសិទ្ធិបុគ្គលរបស់មនុស្សម្នាក់ៗដែលត្រូវមាន Personal private រៀងៗខ្លួន ទោះបីជាខ្ញុំធ្លាប់មាន ឬក៏មិនធ្លាប់មានទំនាក់ទំនងជាមួយ “អេតវីន” ក៏ដោយ ក៏អ្នកគ្មានសិទ្ធិមកបង្ហោះរឿង Personal private របស់ខ្ញុំជាសាធារណៈបែបនេះដែរ, ហេីយមួយវិញទៀត ខ្ញុំពុំធ្លាប់ដែលមានទំនាស់ឈ្លោះពាក្យសម្តី ឬស្នេហាត្រីកោណ ដណ្តេីមគ្នាជាមួយអ្នកឡេីយ.. ដូចនេះសុំធ្វេីការលុបការបង្ហោះបរិហាកេរ្តិ៍មកលេីរូបខ្ញុំ ព្រោះអ្វីដែលអ្នកកំពុងធ្វេី វាប៉ះពាល់ដល់សិទ្ធិបុគ្គលយ៉ាងធ្ងន់ធ្ងរ ខ្ញុំអាចដាក់ពាក្យបណ្តឹងតាមផ្លូវច្បាប់បាន សង្ឃឹមថាយល់ អរគុណ»។

ប៉ុន្តែ បន្ទាប់បង្ហោះសារព្រមានទៅកាន់អ្នកនាង បញ្ចកា មិនបានប៉ុន្មានម៉ោងផង ស្រាប់តែ Rose បានលុបចោលវិញ និងនិយាយបែបនេះថា៖ «អ្នកដែលបង្កើត account facebook ក្លែងក្លាយធ្វើបាបខ្ញុំ សូមចាំទទួលយកកម្មពារទៅ ម៉េចសប្បាយចិត្តមែន ដែលបានធ្វើបាបខ្ញុំ បង្ខូចកិត្តិយសខ្ញុំ ហេតុអ្វីមនុស្សយើងកើតមកឈ្នានីសគ្នាធ្វើអី? ហេតុអ្វីមិនខ្លាចបុណ្យបាបសោះ? ខ្ញុំនៅតែខ្ញុំសោះ ហើយខ្ញុំក៏មិនដែលប៉ះពាល់ ឬបង្ខូចកិត្តិយសអ្នកណាម្នាក់ឡើយ ហេតុអ្វីក៏មានតែមនុស្សចាំធ្វើបាបខ្ញុំ?»។

ក្រោយឃើញ Rose និយាយថា គេលួច Hack ហ្វេសប៊ុកខ្លួនបែបនេះ ហួសចិត្តពេក គេក៏បានផ្កែផ្កាដាក់ឲ្យចុកៗថា «អ្នកលួចអាខោន នឹងឡូយណាស់ លួចបាន ឆាតទៅប្រាប់គេថាសុីគេហេីយៗ បញ្ជាក់ថាមួយថ្ងៃបីដងទៀត! ខូចណាស់ អ្នកលួចអាខោនគេហ្នឹង, អ្នកលួចបង្កេីត AccFake នឹងពូកែមេស មានឃ្លីប មាន Voice ទៀត, តែយ៉ាងណា កុំភ្លេចលេបថ្នាំ ១ ថ្ងៃ ៣ ពេលផង»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







