Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទះឃើញ សពបុរសម្នាក់ អណ្តែតទឹក នៅក្បែរច្រាំងទន្លេ , គ្រូពេទ្យថា សពវិជ្ជមានកូវីដ១៩

ភ្នំពេញ ÷ ប្រជាពលរដ្ឋរសនៅក្បែរច្រាំងទន្លេ បានប្រទះឃើញសពបុរសម្នាក់ អណ្តែតទឹករួចពួកគាត់បានរាយការណ៍ ទៅសមត្ថកិច្ចឲ្យចុះមកពិនិត្យ នៅកន្លែងកើតហេតុភ្លាមៗ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងកាលពីវេលាម៉ោង១២ និង២០នាទីរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សពមានឈ្មោះ នូវ វណ្ណ ធឹន ភេទប្រុស អាយុ២៩ ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅក្នុងសង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ដោយពួកគាត់បាននាំគ្នា ចុះទៅមើលដំណាំរបស់គាត់ នៅជាប់នឹងច្រាំងទន្លេ បន្ទាប់មកពួកគាត់ក្រឡេក ទៅឃើញសពអណ្តែត នៅក្នុងច្រាំងទន្លេក្បែរ និងកន្លែងដាំដំណាំរបស់គាត់ រួចពួកគាត់នាំគ្នារត់ឡើងលើគោក ក៏រាយការណ៍ទៅឲ្យសមត្ថកិច្ចសង្កាត់ព្រែកតាសេក ឲ្យចុះមកពិនិត្យទៅលើសពភ្លាមៗផងដែ។

ក្រោយពេលសមត្ថកិច្ច ចុះមកដល់ពិនិត្យជុំវិញសព ក៏បានឲ្យប្រជាពលរដ្ឋ ជិតខាងជួយចុះស្រង់សព យកមកលើគោក បន្ទាប់មករាយការណ៍ ទៅក្រុមគ្រូពេទ្យក្រសួងសុខភិបាល ឲ្យចុះមកយកសំណាក បន្ទាប់ពិនិត្យរួចដោយបញ្ជាក់ ពីគ្រូពេទ្យសពបុរសខាងលើ មានផ្ទុកវិជ្ជមានកូវីដ១៩ រួចបានរៀបចំវេចខ្ចប់សព យកទៅបូជានៅកន្លែងបូជាអ្នកស្លាប់ ដោយជំងឺកូវីដ១៩៕ រក្សាសិទ្ធិដោយ៖សា មេត

×