Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្លាំងមែនតា អាយុ៧៤ឆ្នាំហើយ ល្បួងកុមារីអាយុ៦ឆ្នាំ យកទៅរំលោភ ទាល់តែបានសម្រេចនៅក្នុងព្រៃ

កណ្តាល ៖ លោកតាល្មោភកាមវ័យ៧៤ឆ្នាំម្នាក់ បានធ្វើសកម្មភាពនាំកុមារីអាយុ ៦ឆ្នាំ ទៅលួងលោមរំលោភ រហូតបានសម្រេច នៅក្នុងព្រៃ ត្រូវម្ដាយក្មេងស្រីរងគ្រោះ ប្ដឹងសមត្ថកិច្ចចាប់ខ្លួន។ ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១២និង២០ នាទីថ្ងៃត្រង់ នៅចំណុចគម្ពោតព្រៃ ខាងក្រោយផ្ទះជនរងគ្រោះ ភូមិត្រពាំងខ្ទឹម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

សមត្ថកិច្ចបានឲ្យដឹងថា កុមារីរងគ្រោះ រស់ក្នុងបន្ទុកគ្រួសារ នៅភូមិត្រពាំងខ្ទឹម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវជាកូនបង្កើតរបស់ស្រ្តីម្នាក់អាយុ២៨ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ នៅភូមិត្រពាំងខ្ទឹម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ចំណែកជនសង្ស័យឈ្មោះ ឆេង ផុន ភេទប្រុស អាយុ៧៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិត្រពាំងខ្ទឹម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ វេលាម៉ោង១១និង៣០នាទី ម្ដាយបានបាត់កូនស្រីឈ្មោះ វ៉ាន់ រក្សា មិនឃើញនៅផ្ទះ ទើបដើររកកូននៅតាមផ្ទះបងប្អូនអ្នកជិតខាង តែមិនឃើញសោះ។ រហូតដល់វេលាម៉ោង១២និង២០នាទី ទើបឃើញកូន ដើរចេញពីគុម្ពោតព្រៃខាងក្រោយផ្ទះមក ពេលនោះក៏ឃើញជនសង្ស័យ បានដើរចេញមកតាមក្រោយដែរ។

បន្ទាប់មក ម្ដាយបានឃើញកូនមានសភាពប្រឡាក់ពេញខ្លួន ក៏នាំកូនទៅងូតទឹក ពេលនោះកូនស្រី បាននិយាយប្រាប់ម្ដាយថា ខ្លួនឈឺត្រង់ប្រដាប់ភេទ ដោយមានការសង្ស័យ ម្ដាយបានហៅអ្នកជិតខាងម្នាក់ មកជួយពិនិត្យប្រដាប់ភេទរបស់កូន បានឃើញប្រដាប់ភេទឡើងពណ៌ក្រហម និងមានទឹករំអិល ជាប់នឹងប្រដាប់ភេទ ភ្លាមនោះម្ដាយ បាននាំកូនទៅមន្ទីរពេទ្យបង្អែកស្រុកអង្គស្នួល ដើម្បីពិនិត្យ ពេលទៅដល់គ្រូពេទ្យ បានពិនិត្យឃើញប្រដាប់ភេទ របស់កូនមានស្នាមដាច់រលាត់ និងមានទឹកកាមជាប់ប្រដាប់ភេទ បន្ទាប់មកម្តាយបាននាំកូនស្រី ទៅប៉ុស្ដិ៍នគរបាលរដ្ឋបាលក្រាំងម្កាក់ ដើម្បីដាក់ពាក្យបណ្ដឹង។

ក្រោយពីទទួលពាក្យបណ្ដឹងជនរងគ្រោះហើយ កម្លាំងសមត្ថកិច្ច បានចុះទៅពិនិត្យកន្លែងកើតហេតុ និងបានហៅ ជនសង្ស័យ ដើម្បីសាកសួរ តាមចម្លើយរបស់លោកតាសង្ស័យខាងលើ បានសារភាពថា ខ្លួនគាត់ពិតជាបានល្បួងកុមារីរងគ្រោះខាងលើ យកទៅរំលោភ បានសម្រេចពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅឃុំខ្លួន បណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងកសាងសំណុំរឿង បញ្ជូនមកកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ៖សួង សាម

×