Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មករសំណង់ម្នាក់ បានស្លាប់នៅលើកង់បី ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ មិនទទួល

ភ្នំពេញ ÷ បុរសវ័យចំណាស់ម្នាក់ ជាកម្មករសំណង់ មានអាការៈមិនស្រួលខ្លួន បានបងប្អូនជួលកង់បី ដឹកយកទៅមន្ទីរពេទ្យជាច្រើន តែខាងមន្ទីរពេទ្យមិនទទួល ក៏ដឹកទៅរកមន្ទីរពេទ្យបន្តទៀត តែអកុសលគាត់ក៏បានស្លាប់ នៅលើកង់បី រួចលើកចេញពីកង់បី ដាក់នៅក្នុងចំណតរថយន្តក្រុង រង់ចាំសមត្ថកិច្ចចុះមកពិនិត្យ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៣និង ២០ នាទីល្ងាចថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ចំណុចជិតមន្ទីរពេទ្យរ៉ូយ៉ាល់ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សពមានឈ្មោះ ហាក់ គឹមលី ភេទប្រុស អាយុ៦៤ ឆ្នាំ មុខរបរកម្មករសំណង់ មានប្រពន្ធនិងកូន មានស្រុកកំណើត នៅស្រុកបាទី ខេត្តតាកែវ។

ប្រភពព័ត៌មានពីបុរសម្នាក់ ជាអ្នករួមការងារជាមួយសព បានឲ្យដឹងថា នៅមុនពេលកើតហេតុ ដោយខ្លួនបានឡើងទៅធ្វើការ នៅជាន់ខាងលើ ដោយឡែកជនរងគ្រោះគាត់ បានសំរាកនៅខាងក្រោម បន្ទាប់មកគាត់បានចុះពីខាងលើមកក្រោមវិញ រួចឃើញជនរងគ្រោះ មានអាការៈស្លេកស្លាំង មិនស្រួលខ្លួន គាត់ក៏បានហៅកង់បី ដឹកយកទៅមន្ទីរពេទ្យចំនួន៣ តែដោយខាងមន្ទីរពេទ្យគាត់បានបញ្ជាក់ថា កន្លែងពេញអស់ហើយ មិនទទួលទេ បន្ទាប់មកទៀត គាត់ក៏បានដឹកដើររកមន្ទីរពេទ្យបន្តទៀត ខណៈពេលដឹកមកដល់ចំណុចជិតមន្ទីរពេទ្យរ៉ូយ៉ាល់ អកុសលដោយសភាពជនរងគ្រោះធ្ងន់ធ្ងរពេក ក៏ដាច់ខ្យល់នៅលើកង់បីស្លាប់តែម្តងទៅ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ រួចបានយកខ្សែចងព័ទ្ធ ទីតាំងជុំវិញសព រួចក៏បានទំនាក់ទំនង ទៅក្រុមគ្រូពេទ្យ ឲ្យចុះមកយកសំណាកសព ដើម្បីរកវិជ្ជមានកូវីដ១៩ ដោយឡែក្រុមគ្រូពេទ្យ នៅមិនទាន់បានបញ្ជាក់នៅឡើយថា សពមានវិជ្ជមានកូវីដ១៩ ឬក៏អវិជ្ជមាននៅឡើយ៕

រក្សាសិទ្ធិដោយ៖សា មេត

×