Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនិច្ចា ! អ្នកជំងឺសម័យកូវីដ បញ្ជូនទៅ មន្ទីរពេទ្យ ៣ កន្លែង ពេទ្យមិនទទួល រហូតដាច់ខ្យល់ស្លាប់គួរឲ្យអាសូរ (វីដេអូ)

ភ្នំពេញ ៖ នេះជារឿងដ៏ខ្លោចចិត្តខ្លាំងណាស់ ខណៈដែលបុរសជាកម្មករសំណង់ម្នាក់ មានអាការមិនស្រួលខ្លួនខ្លាំង (ខ្យល់គរ) បានស្លាប់នៅលើកង់បីគួរឲ្យអាសូរ បន្ទាប់ពីកម្មករដូចគ្នាបានបញ្ជូនទៅសង្គ្រោះ ដោយបានទៅកាន់មន្ទីរពេទ្យធំៗប៉ុន្មានកន្លែង ប៉ុន្តែ ពេទ្យមិនទទួលយកព្យាបាលឡើយ។

ហេតុការណ៍នេះ បានបង្កឲ្យមានភ្ញាក់ផ្អើល កាលពីវេលា ម៉ោងប្រមាណជាង ៣ រសៀល ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២១ នេះ ស្ថិតតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី (ត្រង់ចំណុចចំណតរថយន្តក្រុងខាងកើតមន្ទីរពេទ្យ រ៉ូយ៉ា ល់ភ្នំពេញ) ក្នុងភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមកម្មករដូចគ្នា បានរៀបរាប់ឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះ ហាក់ ប៊ុនលី អាយុប្រហែល ៦០ ឆ្នាំ មានលំនៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ កម្មករដដែលបានបន្តថា សពបុរសខាងលើដែលមានអាការៈមិនស្រួលខ្លួនខ្លាំង បានដាច់ខ្យល់ស្លាប់នៅលើកង់បី បន្ទាប់នាំយកចេញពីការដ្ឋានសំណង់មួយកន្លែង ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក នៅវេលាម៉ោងប្រហែលជាង ១ រសៀល ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ដោយបញ្ជូនទៅកាន់មន្ទីរពេទ្យធំៗចំនួន៣កន្លែង (មន្ទីរពេទ្យមិត្តភាពកម្ពុជាសូវៀត, មន្ទីរពេទ្យព្រះកុសុមៈ និងមន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ) ប៉ុន្តែត្រូវបានគ្រូពេទ្យនៅទីនោះ មិនទទួលយកព្យាបាលទាំងអស់។

ក្រោយករណីនេះបានកើតឡើង នគរបាលមូលដ្ឋាន ក៏បានចុះទៅហ៊ុមព័ទ្ធកន្លែងសព ដើម្បីរង់ចាំក្រុមគ្រូពេទ្យ មកធ្វើតេស្តរកកូវីដ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×