Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណបក្សប្រជាជនកម្ពុជា ជ្រើសរើសលោកប្រាជ្ញ ចន្ទ ជាបេក្ខជនប្រធានគ.ជ.ប ជំនួសលោកស៊ិកប៊ុនហុក

ភ្នំពេញ ៖ នៅទីបំផុត លោកប្រាជ្ញ ចន្ទ ត្រូវបានគណបក្សប្រជាជនកម្ពុជា ជ្រើសរើសជាបេក្ខជន ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)។ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា ជ្រើសរើសបេក្ខជនប្រធាន គ.ជ.ប រួចហើយ បញ្ជូនមកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅថ្ងៃទី១៦ ខែមិថុនានេះ គឺគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នឹងធ្វើការប្រជុំនៅសប្តាហ៍ក្រោយនេះ ដើម្បីកំណត់សម័យប្រជុំសភាបោះឆ្នោត ផ្តល់សេចក្តីទុកចិត្តដល់លោកប្រាជ្ញ ចន្ទ ជាប្រធានគ.ជ.ប។

អ្នកនាំពាក្យរដ្ឋសភាលោកឡេង ប៉េងឡុង បានមានប្រសាសន៍ប្រាប់ CEN ថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានទទួលលិខិតឆ្លើយតប របស់គណបក្សប្រជាជនកម្ពុជា កាលពីព្រឹកថ្ងៃ១៦ ខែមិថុនានេះ គឺបានសម្រេចជ្រើសរើសលោកប្រាជ្ញ ចន្ទ ជាបេក្ខជនប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

លោកឡេង ប៉េងឡុង បានបញ្ជាក់ថា បន្ទាប់ពីគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានទទួលលិខិតឆ្លើយតប របស់គណបក្សប្រជាជនកម្ពុជារួចហើយ តាមច្បាប់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានទុកពេល ៣ថ្ងៃ (ពីថ្ងៃទី១៥-១៧ មិថុនា) យ៉ាងយូរទៅគណបក្សប្រជាជនកម្ពុជា ដើម្បីជ្រើសរើសយកបេក្ខជន១រូប ក្នុងចំណោមបេក្ខជន ២រូប ដើម្បីធ្វើជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បន្ទាប់ពីរើសបានហើយ ត្រូវផ្ញើមកជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញនៅថ្ងៃទី១៦ ខែមិថុនានេះគឺបានជ្រើសរើសលោកប្រាជ្ញ ចន្ទ ជាបេក្ខជនក្នុងតំណែង ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ហើយក្រោយពីថ្ងៃទី១៧ ខែមិថុនាទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងប្រជុំរៀបចំរបៀបវារៈដាក់បេក្ខជនលោកប្រាជ្ញា ចន្ទ នៅក្នុងសម័យប្រជុំពេញអង្គនៅក្នុងរដ្ឋសភា ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត។ ហើយនៅសប្តាហ៍ក្រោយនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងធ្វើការប្រជុំដើម្បីកំណត់ថ្ងៃប្រជុំសភា ពេញអង្គបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត។

សូមជម្រាបថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ បានអនុម័តយល់ព្រមលើសំណើលាឈប់ពី តួនាទី និងតំណែងប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត របស់លោក ស៊ិក ប៊ុនហុក និងបានអនុម័តយល់ព្រម នូវសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការកំណត់បែបបទ និងនីតិវិធីនៃការជ្រើសរើសបេក្ខជនប្រធានគ.ជ.ប និងប្រគល់ ភារកិច្ចជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា ធ្វើសេចក្តីជូនដំណឹងជ្រើសរើសបេក្ខជនជាប្រធានគ.ជ.ប ជំនួសឯកឧត្តម ស៊ិក ប៊ុនហុក។ ការអនុម័តរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានធ្វើឡើងបន្ទាប់ពីលោក ស៊ិក ប៊ុនហុក បានដាក់ពាក្យសុំលាលែង ទៅរដ្ឋសភាកាលពីថ្ងៃទី១ ខែមិថុនាឆ្នាំ២០២១៕ រក្សាសិទ្ធិដោយៈ ចេស្តារ

spot_img
×