Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រ្តីម្នាក់បានស្លាប់ និង៤នាក់ទៀត រងរបួសធ្ងន់ បន្ទាប់ពីរថយន្តដឹកទំនិញ បើកបុករថយន្តកាមរី ចំពាក់កណ្តាលអូសទៅមុខជាច្រើនម៉ែត្រ

ភ្នំពេញ ÷ រន្ធត់ណាស់ស្រ្តីម្នាក់ បានគៀបនៅក្នុងរថយន្តស្លាប់ភ្លាមៗ និង៤នាក់ទៀត បានរងរបួសធ្ងន់ បន្ទាប់ពីបើករថយន្តឆ្លងស្តុបមិនប្រយ័ត្នត្រូវរថយន្តដឹកទំនិញរបស់ក្រុមហ៊ុនLMH បើកមកបុកចំពាក់កណ្តាលរថយន្តកាមរី ពេញទំហឹងរួចអូសទៅមុខជាច្រើនម៉ែត្រ ចំណែកឯខាងរថយន្តបង្កឃាត់មនុស្សបាន២នាក់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវណតព្រីតកែងផ្លូវ២០០៤ ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សពជនរងគ្រោះ និងអ្នករងរបួសធ្ងន់ស្រាល៤នាក់ទៀត នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា​ នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាកកាមរីបាឡែន ពណ៌ស្ករមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ2-AA 8975 បើកបរជាលក្ខណៈគ្រួសារនៅក្នុងរថយន្ត៥នាក់មានស្រីនិងប្រុសបាន ធ្វើដំណើរតាមបណ្តោយផ្លូវ២០០៤ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន ខណៈមកដល់ផ្លូវបំបែកជា៤ ឆ្លងស្តុបមិនប្រយ័ត្ន ក៏ត្រូវរថយន្តដឹកទំនិញធុនធំមួយគ្រឿងទៀត ក្បាលពណ៌ក្រហមពាក់ផ្លាកលេខ ព្រះសីហនុ3A 2426 ធ្វើដំណើរតាមបណ្តោយផ្លូវណតព្រីត ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនយ៉ាងលឿន ទៅបុកចំពាក់កណ្តាលរថយន្តកាមរីបាឡែន ពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ និងស្រាលស្រ្តី២នាក់ និងបុរស២នាក់ ចំណែកឯស្រ្តីម្នាក់ទៀត បានស្លាប់គៀបនៅក្នុងរថយន្ត ត្រូវបានបងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចជួសគាស់យកសពចេញ ពីក្នុងរថយន្តយ៉ាងអាណោចអាធ័ម។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចបានទំនាក់ទំនង ទៅសមត្ថកិច្ចខាងជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅខាងចរាចណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ។ រួចបានធ្វើកំណត់ហេតុប្រគល់សព ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕រក្សាសិទ្ធិដោយ៖ សា មេត

spot_img
×