Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភាគហ៊ុន អេស៊ីលីដា (ABC) បានធ្លាក់ចុះដល់ថ្លៃដែនកំណត់ទាបបំផុតប្រចាំថ្ងៃ ជាមួយនឹងទំហំជួញដូរប្រមាណ ២,៧ ប៊ីលានរៀល

ភ្នំពេញ ៖ ក្នុងចំណោមភាគហ៊ុនដែលមានថ្លៃធ្លាក់ចុះនាថ្ងៃពុធម្សិលមិញនេះ ភាគហ៊ុន អេស៊ីលីដា (ABC) បានចុះជាងគេរហូតដល់ទៅ ១.៦២០៛ ក្នុងមួយហ៊ុន ដែលបណ្តាលឱ្យថ្លៃធ្លាក់ដល់ដែនកំណត់ទាបបំផុតប្រចាំថ្ងៃ ត្រឹម ១៤.៦០០៛។
ទោះបីជាមានការធ្លាក់ថ្លៃខ្លាំងយ៉ាងណាក្តី ប៉ុន្តែទំហំជួញដូរសរុបរបស់ភាគហ៊ុនមួយនេះ បានកើនឡើងរហូតដល់ ២,៧ ប៊ីលានរៀល ដែលតួលេខនេះបានក្លាយជាចំនួនខ្ពស់ជាងគេគិតចាប់ពីដើមឆ្នាំ២០២១មក។

កំណើននៃការជួញដូរភាគហ៊ុនABC បានធ្វើឱ្យទំហំជួញដូរភាគហ៊ុនសរុបរបស់ផ្សារកើនដល់ជិត ៣,៥ ប៊ីលានរៀល។ ជាមួយគ្នានេះដែរ ភាគហ៊ុនចំនួន ៤ ផ្សេងទៀតបានបង្ហាញការថយចុះចន្លោះពី ២០៛ ដល់ ២៨០៛ ក្នុងមួយហ៊ុន ដោយភាគហ៊ុន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) និងផេសថិក (PEPC) បានបិទត្រឹមថ្លៃ ៦.៩៨០៛ ២.១៦០៛ ១៤.៤៨០៛ និង ៣.២៧០៛ រៀងគ្នា។

ស្របពេលជាមួយគ្នានេះ កំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) គឺជាភាគហ៊ុនតែមួយគត់ដែលមានកំណើនថ្លៃ ដោយបានកើនឡើង ២០០៛ ដល់ ១៥.២២០៛។ ភាគហ៊ុន ហ្រ្កេនធ្វីន (GTI) បានរក្សាថ្លៃថេរដដែលត្រឹម ៤.២៦០៛។ សន្ទស្សន៍ ផ.ម.ក. បានធ្លាក់ចុះ ៧,៦៣% មកត្រឹម ៥៩៧,២៨ ពិន្ទុ៕
រក្សាសិទ្ធិដោយ៖CEN

×