ភ្នំពេញ ៖ ជឿជាក់ថា ប្រិយមិត្តជាច្រើន ជាពិសេសបងប្អូនដែលជាអ្នកធ្វើដំណើរនៅពេលយប់ តាមបណ្តោយផ្លូវវេងស្រេង បានដឹងច្បាស់ហើយ គឺនៅត្រង់ចំណុចម្តុំសួនវឌ្ឍនៈ គឺពោរពេញទៅដោយស្រ្តីរកស៊ីផ្លូវភេទយ៉ាងចម្រុះ ដោយក្នុងនោះមានទាំងខ្ទើយៗផងដែរ ដែលបានលេខមុខចាប់ពីនៅវេលាម៉ោងប្រហែលជា ៨ យប់ឡើងទៅ។

ដោយឡែក កាលពីយប់មិញនេះ វេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ មានរឿងហេតុដ៏ហួសចិត្តមួយបានកើតឡើង គ្រាដែលបុរសម្នាក់ជាអ្នករត់កង់បី (សមាគមកង់បី) បានហៅអ្នកសារព័ត៌មានមកព្រាត បន្ទាប់ពីគាត់បានរកសេវាផ្លូវភេទនៅទីនោះ តែប៉ះចំខ្ទើយដែលមានរូបឆោមដ៏ស្រស់ស្អាត ពេលឡើងដល់ផ្ទះសំណាក់ទើបដឹងឡើងប៉ះសក់ ហើយក៏ឡាំប៉ាសុំលុយវិញ។
គួរបញ្ជាក់ថា រឿងរ៉ាវនេះបានកើតឡើង បើតាមស្រ្តីរកស៊ីផ្លូវភេទជាខ្ទើយនោះ បានប្រាប់ឲ្យដឹងថា ខ្លួននិងបុរសនោះឡើងផ្ទះសំណាក់ក្នុងតម្លៃ ៣០ ដុល្លារ ប៉ុន្តែ ពេលចូលដល់បន្ទប់រៀបចំ «បើកប្រតិបត្តិការ» ស្រាប់តែបុរសនោះលើកខោឡាំប៉ា ហើយសុំទាមទារលុយពាក់កណ្តាលមកវិញ។ ចំពោះមូលហេតុដែលបុរសនោះមិនអាចគេងជាមួយបាន គឺដោយសារឃើញភេទដូចគ្នា។

ក្រោយពីបានឃើញបែបនេះ មហាជនបានសម្តែងការហួសចិត្ត និងដាក់ឲ្យថា៖ «សម័យ covid ហើយ មិនខ្លាចងាប់ទេឣី ឣោយសមមុខ ឃ្លានពេក, ឆ្គួតខ្លូនឯង មិនចេះខ្មាសគេទេ មុននឹងយកទៅដេក មិនគិតមេីលអោយច្បាស់ អាតាណេីប, ខំដឹកម៉ួយទម្រាំបានលុយ បែរជាយកលុយទៅអត់ប្រយោជន៍រឿងមួយនេះ ហើយស៊យទៀត ហួសចិត្តណាស់!…»។

ពិតណាស់ ផ្លូវវេងស្រេង ស្ថិតនៅត្រង់ចំណុចដែលបានរៀបរាប់ខាងលើ គឺមានស្រ្តីរកស៊ីផ្លូវភេទ យ៉ាងអនាធិបតេយ្យយូរហើយ ប៉ុន្តែគេពុំដែលបានឃើញអាជ្ញាធរពាក់ព័ន្ធណា ចុះធ្វើការបង្រ្កាបនោះទេ ដែលធ្វើឲ្យអ្នកដំណើរមានការហួសចិត្តជាខ្លាំង ព្រោះថាមិនគួរណាផ្លូវមួយនេះ បែរជាប្រែក្លាយជាទីកន្លែងផ្តល់សេវាផ្លូវកម្សាន្ត យ៉ាងចំហរបែបនេះសោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង









