Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌា យ៉ាងលឿនជ្រុលទៅបុករថយន្ត ចតនៅចិញ្ចើមផ្លូវ ពីក្រោយ រងរបួសធ្ងន់

ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូកង់បីឥណ្ឌាលឿនជ្រុល ទៅបុកជាមួយរថយន្តឃ្លុបដឹកឥវ៉ាន់រោងចក្រ ចតចិញ្ចើមផ្លូវពេញទំហឹង បណ្ដាលឲ្យអ្នកបើកកង់បីឥណ្ឌារងរបួសធ្ងន់ ចំណែកកង់បីរួញមួយកំណាត់មុខទាំងស្រុង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅមុខវត្តស្លែង ផ្លូវជាតិលេខ៣ ភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពណ៌សពាក់ផ្លាកលេខកំពង់ស្ពឺ 1I-7570 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៣ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន ខណ:មកដល់ចំណុចកើតហេតុ បានវ៉ាជែងរថយន្តគ្រឿង ក៏ជ្រុលចង្កូចទៅបុករថយន្តឃ្លុបមួយគ្រឿង ម៉ាកហុីយ៉ាន់ដាយពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AT-5617 តៃកុងចតនៅចិញ្ចើមផ្លូវ ចុះទៅហូបបាយ ពេញទំហឹងបណ្ដាលឲ្យកង់បីឥណ្ឌា រួញមួយកំណាត់មុខ អ្នកបើកបររងរបួសធ្ងន់ ត្រូបានរថយន្តមន្ទីរពេទ្យឯកជនម៉ារី ដឹកយកទៅជួយសង្រ្គោះភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ធ្វើការទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌ ចុះធ្វើការវាស់វែងយករថយន្ត និងម៉ូតូកង់បីឥណ្ឌា យកទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលពងទឹក រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖មីដា

×