Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជិះម៉ូតូឌុបគ្នាលឿន ជ្រុលបុករថយន្តកំពុងបត់ បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបើកលឿន ជ្រុលបុករថយន្តកូរ៉េកំពុងបត់ឆ្វេងដៃ ចំកងក្រោយរថយន្ត បណ្ដាលឲ្យម៉ូតូរងការខូចខាត ផ្នែកខាងមុខយ៉ាងដំណំ សំណាងមិនបង្កឲ្យមានអ្នករងរបួស។ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៧និង៤០នាទី ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើត គេបានឃើញរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AB-2461 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ទួលពង្រ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចស្តុបភ្លើងខៀវ កំពុងបត់ឆ្វេងដៃឡើងផ្លូវ៥០ម៉ែត្រ ស្របពេលមានម៉ូតូស្កុបពីមួយគ្រឿង ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ1BX-9664 ជិះដោយបុរសឌុបគ្នា ធ្វើដំណើរបញ្រ្ចាសទិសគ្នា បានជ្រុលទៅបុកចំកង់រថយន្តខាងក្រោយ បណ្ដាលឲ្យម៉ូតូរងការខូចខាតខាងមុខយ៉ាងដំណំ សំណាងមិនបង្កឲ្យមានអ្នករងរបួស ហើយរថយន្តមិនបានឈប់នៅកន្លែងកើតហេតុដោះស្រាយគ្នានោះទេ បានបើករថយន្តគេចចេញពីកន្លែងកើតហេតុ ជាងមួយគីឡូម៉ែត្រ ហើយភាគីខាងម៉ូតូ លើកម៉ូតូឡើងជិះដេញតាម ឃាត់រថយន្តឲ្យឈប់ដោះស្រាយគ្នា បន្ទាប់មកភាគីខាងរថយន្ត ចុះមកមិនព្រមធ្វើការសម្របសម្រួលគ្នាទេ ប្រកែកយកត្រូវរៀងៗខ្លួន តឹងសរសៃកដាក់គ្នា។

ក្រោយមកសមត្ថកិច្ចមូលដ្ឋាន បានមកដល់ឲ្យភាគីទាំងពីរ ធ្វើការចរចាគ្នាម្ដងទៀត ទើបភាគីខាងរថយន្តមិនចង់វែងឆ្ងាយ ចេញថ្លៃជួសជុលចំនួន៣០ដុល្លារ ទៅឲ្យភាគីម៉ូតូ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ រក្សាសិទ្ធិដោយ៖មីដា

×