ភ្នំពេញ ៖ ប្រិយមិត្តបានដឹងច្រើនខ្លះហើយ ជុំវិញរឿងរ៉ាវចំណងស្នេហ៍ រវាងតារាសម្តែងលោក យឺត មាសឧស្សាហ៍ (ហៅ អេដវីន) និងអ្នកនាង សុទ្ធ បញ្ចកា ដែលបានឈានដល់ផ្លូវបញ្ចប់ហើយ បន្ទាប់ពីលោក អេដវីន បានប្រើអំពើហិង្សាវាយដុំលើអ្នកនាង បញ្ចកា ឲ្យមានរបួសស្នាមជាំពេញខ្លួន ដោយសារតែភ្លើងប្រច័ណ្ឌដ៏ជ្រុលហួស ហើយក្រោយបង្ករឿងបែបនេះ លោក អេដវីន ក៏បានរត់ចោលពិភពសិល្បៈ ចូលវត្តកោរសក់បួសជាព្រះសង្ឃតែម្តង។

ក្រោយរងអំពើហិង្សាត្រូវលោក អេដវីន ដែលត្រឹមតែជាសង្សារ វាយឲ្យមានរបួសយ៉ាងដំណំ អ្នកនាង បញ្ចកា ក៏បានបញ្ចេញភស្តុតាងស្លាកស្នាម និងរៀបរាប់ឲ្យមហាជនបានដឹងអំពីមូលហេតុដែលនាំឲ្យលោក អេដវីន ជាមនុស្សប្រច័ណ្ឌគ្មានហេតុផល ហ៊ានប្រើអំពើហិង្សាមកលើខ្លួនឲ្យដឹងថា៖ «ត្រឹមឃើញមនុស្សប្រុសម្នាក់ នៅបន្ទប់ជាមួយខ្ញុំ តែគេនោះជាពេទ្យប្រចាំកាយខ្ញុំ (គាត់យកថ្នាំមកឲ្យ ហើយពេលពេទ្យមកដល់មិនដល់ ១ នាទីផង គេ (ដេដវីន) ក៏មកដល់ដែរ ហើយសភាពដែលគេឃើញ គឺខ្ញុំ និងកូនស្រីពៅខ្ញុំ នៅជាមួយខ្ញុំ ហើយគាត់ដែលជាពេទ្យនោះ ឈរឆ្ងាយជិត ២ ម៉ែត្រ និយាយជាមួយខ្ញុំ ខ្ញុំអង្គុយចុងគ្រែ សំខាន់ពេលនោះ ម៉ោង ១២ ថ្ងៃត្រង់ មនុស្សនៅក្រោមផ្ទះ ( បងប្អូនដែលមករៀនឆុងកាហ្វេ និងបើកសាខាជូនកាហ្វេប្រហែល ៥ នាក់) ហើយសំខាន់កូនខ្ញុំនៅក្នុងបន្ទប់ជាមួយដែរ ទោះខ្ញុំអស់សាច់បែបណា ក៏ខ្ញុំមិនល្មោភសាហាវដល់ថ្នាក់ដេកមុខកូនដែរ តែគេបែរជាចោទថា ខ្ញុំទើបផិតគ្នាហើយ!។ នៅជាមួយខ្ញុំរាល់ថ្ងៃ ដឹងស្រាប់ហើយខ្ញុំឈឺអី តែហេតុអី មិនខ្វល់និងទង្វើតែមកខ្វល់ពីរូបភាពដែលអ្នកមើលឃើញមនុស្ស ៣ នាក់ក្នុងបន្ទប់ជាមួយគ្នា។
អំបិលនៅច្រឡំជាមួយស្ករ ចុះហេតុអី មិនស្តាប់ហេតុផល បែរជាដើរចេញ ហើយ post ដៀលខ្ញុំ ហែកខ្ញុំកប់ៗមាត់ ចុះពេលខ្ញុំចាប់បានអ្នកទៅសុំស្រីដេកដល់ condo គេ ម៉េចខ្ញុំខំលាក់បាំង មិនឲ្យគេដឹង ថែរក្សារកេរ្តិ៍ឈ្មោះអ្នករហូត ក្លាយជាបុរសដែរស្រីៗប្រាថ្នា! ខ្ញុំការពារកិត្តិយសអ្នកណាស់ ថែចិត្តអ្នកណាស់ ហើយអ្នកក៏ផ្តល់ឲ្យខ្ញុំនូវក្តីសុខមួយរយៈពេល តែទោះជាយ៉ាងណាខ្ញុំមិនស្អប់អ្នកទេ ព្រោះអ្នកនៅតែជាមនុស្សម្នាក់ ដែលខ្ញុំធ្លាប់ស្រឡាញ់ខ្លាំង! តែគ្រាន់តែពេលនេះ ខ្ញុំមិនអនុញ្ញាតឲ្យបង មកវាយខ្ញុំទៀតទេ! យើងអស់និស្ស័យកម្មនិងគ្នាហើយ Bye… ជួបគ្នាតាមផ្លូវច្បាប់!»។

យ៉ាងណាមិញ ក្រោយឃើញកូនស្រីត្រូវលោក អេដវីន វាយធ្វើបាបដល់ថ្នាក់ជាំពេញខ្លួន យ៉ាងសាហាវព្រៃផ្សៃបែបនេះ ស្រាប់តែម្តាយរបស់អ្នកនាង សុទ្ធ បញ្ចកា បានបញ្ចេញអារម្មណ៍ដ៏ឈឺចាប់ខ្លាំងបំផុត និងបានសួរយ៉ាងចាក់ដោត ទៅកាន់តារាប្រុសរូបនេះថា៖ «ចុះក្រែងយើងចប់គ្នាហើយ គេធ្វើអីជាមួយអ្នកណាជារឿងរបស់គេ យើងមានជីវិតប៉ុន្មាន បានមកវាយគេដូចសត្វយ៉ាងនេះ? សុខសប្បាយណាស់ហ្ន៎ឯង? យើងដឹងយប់ជ្រុលហើយ ចាំព្រឹកយើងក៏ចង់ដឹងដែរថា ឯងមានជីវិតច្រើនទុកសងគេមែន បានមកវាយគេ ឯងមានដែលមានម៉ារៀលមកចិញ្ចឹមកូនយើងដែរអត់? សួរខ្លួនឯងសិនមុន នឹងតបខមមិនគេឯងបែបប្រុសគ្មានកិត្តិយស (ពួកឯកបែកគ្នាហើយ)»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





















