Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូនឪពុកចិត្តអប្រិយទៅតុលាការ ករណីរំលោភកូនស្រីបង្កើត

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យជាឪពុកចិត្តអប្រិយ រំលោភកូនស្រីបង្កើត ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តតាមនិតិវិធី។

សូមបញ្ជាក់ថា កាលពីថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៧និង៣០នាទី សមត្ថកិច្ចបានធ្វើការចាប់ឃាត់ខ្លួន ឪពុកចិត្តអប្រិយ រំលោភកូនស្រីបង្កើត នៅចំណុចក្នុងផ្ទះរបស់ជនសង្ស័យ ស្ថិតនៅភូមិខ្នាកណ្តាល ឃុំខ្នាឆ្មា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

មន្ត្រីនគរបាលស្រុកសាមគ្គីមានជ័យ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ សេង ចន្ធី ភេទប្រុស អាយុ២៨ឆ្នាំ បានធ្វើសកម្មភាពចាប់រំលោភកូនស្រីបង្កើនរបស់ខ្លួន អាយុ៨ឆ្នាំ រហូតបានសម្រេច ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យជាឪពុកឈ្មោះសេង ចន្ធី បានគេចខ្លួនបាត់។

ប្រភពដដែលបានបន្តថា ក្រោយពីជនសង្ស័យបានគេចខ្លួន កម្លាំងនគរបាលការិយាល័យជួញដូរមនុស្ស និងការពារអនិតិជន បានសហការជាមួយ កម្លាំងនគរបាលព្រហ្មទណ្ឌស្រុកសាមគ្គីមានជ័យ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នាឆ្មារ និងកម្លាំងប្រជាកាពារ ភូមិខ្នាកណ្តាល បានធ្វើការស្រាវជ្រាវ បានឃាត់ខ្លួនជនសង្ស័យនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៣ និង១៥នាទីយប់ ។

ក្រោយពីការសាកសួរ ជនសង្ស័យនៅចំពោះមុខកម្លាំងសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ចាប់រំលោភកូនរបស់ខ្លួនឯង ពិតប្រាកដមែន ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×