ភ្នំពេញ ៖ ផ្អើលទាំងព្រឹកបុរសម្នាក់បានធ្លាក់ពីលើអគារមួយកន្លែង ដែលកំពុងដែលសាងសង់បណ្ដាលឲ្យស្លាប់ភ្លាមៗ ហេតុការណ៍ខាងលើកនេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ ព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ៣៧៦ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជនរងគ្រោះ មានឈ្មោះ សែន វិបុល ភេទប្រុស មានអាយុ២០ឆ្នាំជាង ជាជនជាតិខ្មែរ ប្រភពព័ត៌មានពីសមត្ថ
បើយោងតាមសម្ដីលោកពូម្នាក់ បានឃើញហេតុការណ៍ខាងលើ បានប្រាប់ថា មុនពេលកើតហេតុ ឃើញជនរងគ្រោះ កំពុងដែលផ្សាដែកលើកំបូលអគារ ដោយឃើញជនរងគ្រោះ មិនបានដាក់ខ្សែក្រវ៉ាត់ត្រឹមត្រូវ ក្នុងការធ្វើការនោះទេ បានមួយស្ទុះក្រោយ ក៏ឃើញបុរសខាងលើ ធ្វើការមិនប្រយ័ត្ន ក៏បានធ្លាក់ពីលើអគារចុះមកក្រោម បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្ដង។
ក្នុងករណីនេះដែរ សមត្ថកិច្ចប៉ុស្ដិ៍នគរបាលបឹងកេងកង៣ បានចុះឃាត់ខ្លួនមេការដ្ឋាន ដែលសាងសង់ខាងលើ ដើម្បីធ្វើការសាងសួរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចចុះមកដល់ចំណុចកើតហេតុ បានទំនាក់ទំនងទៅខាងគ្រូពេទ្យ ដើម្បីចុះមកធ្វើតេស្តសំណាក ដោយធ្វើរួចមិនឃើញមានការឆ្លងជម្ងឺកូវីដ ១៩ ក៏បានឲ្យសមត្ថកិច្ចជំនាញ ដើម្បីធ្វើកោសល្យវិច័យ ត្រួតពិនិត្យសព រួចក៏ប្រគល់សពឲ្យសមត្ថកិច្ច ដើម្បីរង់ចាំសាច់ញាតិ និងក្រុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យបានប្រពៃណី៕ រក្សាសិទ្ធិដោយ៖មីដា



