ភ្នំពេញ ៖ រឿងរ៉ាវបែកបាក់ស្នេហា រវាងអ្នកនាង សុទ្ធ បញ្ចកា និងលោក អេដវីន ឃើញថាពេលនេះ បានកំពុងក្លាយប្រធានបទ ទទួលបានការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់មហាជននៅលើបណ្តាញសង្គម ដោយចង់ដឹងថា តើរឿងនេះនឹងត្រូវបញ្ចប់យ៉ាងណា បន្ទាប់ពីអ្នកនាង បញ្ចកា បានបញ្ចេញស្លាកស្នាមរបួសជាំពេញខ្លួន ដោយសារស្នាដៃតារាប្រុសរូបនេះដែលត្រឹមជាសង្សារប៉ុណ្ណោះ វាយព្រោះតែភ្លើងប្រច័ណ្ឌដ៏ជ្រុលហួស ចោទថានាងផិតសាហាវជាមួយគ្រូពេទ្យម្នាក់ ដែលមកព្យាបាលដល់បន្ទប់។

យ៉ាងណាមិញ អ្វីដែលចាប់អារម្មណ៍នោះ គឺរឿងនេះកាន់តែឡើងកម្តៅ ខណៈរាលដាលជាប់ពាក់ព័ន្ធនិងស្រីស្អាត Rose ទៀត បន្ទាប់ពីអ្នកនាង បញ្ចកា អត់ទ្រាំពុំបានក៏បានទម្លាយរឿងលោក អេជវីន បានទៅទងជាមួយ Rose រហូដល់ condo និងដេកជាមួយគ្នា រហូត Rose រំភើបចិត្តខ្លាំងដើរប្រាប់មិត្តភក្តិថា «ស៊ី១ថ្ងៃ៣ដង» ដែលធ្វើឲ្យមហាជនឮហើយស្ទើរស្ទះខ្យល់ដោយសារ Rose។
ដោយឡែក Rose វិញ ក្រោយឃើញ បញ្ចកា ចោទថាខ្លួនទាក់ទងលោក អេដវីន និងទម្លាយឆាតអួត ស៊ី១ថ្ងៃ៣ដង ក៏បានបង្ហោះសារយ៉ាងក្រៀមក្រំថា៖ «បើនៅតែចោទខ្ញុំដោយគ្មានភស្តុតាងទៀត ខ្ញុំនឹងលោតទឹក កុំមកញ៉េញៃក្នុងជីវិតខ្ញុំ អ្នកឯងឈ្លោះគ្នាតែ២នាក់អ្នកឯងទៅ កុំមកពាក់ព័ន្ធក្នុងជីវិតខ្ញុំ ព្រោះខ្ញុំក៏មានគូរបស់ខ្ញុំដែរ ធុញណាស់, ទោះបីខ្ញុំកើតមកមិនស្អាត តែចរិតខ្ញុំមិនដែលចេះដើរខាំអ្នកណាមុនទេ ឬជេរបញ្ចោគេទេ មានតែគេមកសន្សំរឿងដាក់ខ្ញុំមុន, ចង់បំផ្លាញកិត្តិយសខ្ញុំដល់ណា? អ្នកណាសាងអុីបានហ្នឹង?? ស្តាយណាស់ដែលរាប់មនុស្សខុស»។

តែទោះយ៉ាងណា អ្នកនាង បញ្ចកា ដែលហាក់មិនទាន់អស់កំហឹង នៅតែបន្តបង្ហោះសារដាក់ទៅកាន់លោក អេដវីន និងជេរបញ្ចោទៅកាន់ Rose ឡើងកប់ៗថា៖ «គេវាយអញ អញអត់ខឹងទេ តែអញខ្ពើមខ្លួនឯង !!! យកអាណា គ្រាន់ជាងអញតិច អញមិនថាទេ តែនេះមុខដូច Annabelle !! អញឆ្ងល់ពេលដេកមួយ អត់ខ្លាចឬ លោះព្រលឹងទេហី ….. oh មែន ភ្លេច … ចឹងបានកន្លះឆ្នាំមុន សុំលុយអញ ធ្វើខ្សែ.កព្រះឡើង៣អង្គ តាមពិតទុកការពារ rose ចូលទេហី គេសុខចិត្តចូល rose វិញស្រួលចេញវិញ ព្រោះបើ rose ចូល អាចក្រចេញ នេះឈាមហៅហើយនាង មីណាសាងឆ្នាំមុន ឆ្នាំនេះ អញជេរក្បាល ggheng !!! មីនេះនៅ fake នៅហ្នឹងទៅ តិចអញបញ្ចេញ voice ! តែនាងឯងលែងវគ្គក្រោយវិញ ទុកឲ្យដេកស្រួល១អាទិត្យសិន អញចាត់ចែងខាងប្រុសសិន! ម៉ាមីចោរចែកសារ៉ុងនេះ ហើយកុំឆ្ងល់ម៉េចមួយឆ្នាំហើយទើបចេញភស្តុតាងនេះ ព្រោះកាលមុនខាងប្រុសអត់ទាន់ចេញចរិតពាលអុីចឹងទេ ឥឡូវមកវាយខ្ញុំដូចសត្វអុីចឹង ខ្ញុំម៉េចទុក!!!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង










