Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាតករលាក់មុខ ៖ សម្លាប់មនុស្សចំនួន ៦៦៥នាក់ស្លាប់ និងរបួស ១៧០៣នាក់

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់ CEN ថា រយៈពេល ១៦៨ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បានកើតឡើង ១១៩២លើក បណ្តាលឲ្យមនុស្សស្លាប់បាត់បង់ជីវិតចំនួន ៦៦៥នាក់ និងរបួសចំនួន ១៧០៣នាក់ ក្នុងនោះធ្ងន់ចំនួន ៩៨០នាក់។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ បានកើតឡើងចំនួន ៥លើក ស្លាប់ ២នាក់ និងរបួស ៨នាក់ ធ្ងន់ ៦នាក់ និងស្រាល ២នាក់។

អ្នកនាំពាក្យបានបន្តទៀតថា ចំពោះការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍វិញ នៅក្នុងរយៈពេល ១៦៨ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ យានយន្តដែលល្មើសច្បាប់ចរាចរណ៍មានចំនួនសរុប ៩៦៥៤៨គ្រឿង ក្នុងនោះម៉ូតូចំនួន ៧០៥០០គ្រឿង និងរថយន្តចំនួន ២៦០៤៨គ្រឿង ក្នុងនោះរថយន្តតូច ២០០២០គ្រឿង និងធំ ៦០២៨គ្រឿង៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×