ភ្នំពេញ ៖ ជាការពិតណាស់ សម្រាប់សម័យនេះ ការទុកដាក់កូនចៅ ឬ ជ្រើសរើសគូស្រករឲ្យកូន គឺជារឿងសំខាន់បំផុត សម្រាប់ឪពុកម្តាយគ្រប់ៗរូប ដែលត្រូវមើល ស៊ើបពីប្រវត្តិ និងពិសេសគឺស្ថានភាពជីវភាពគ្រួសារទាំងសងខាងតែម្តង។ ប៉ុន្តែ ទោះជាយ៉ាងណា សម្រាប់ទស្សនៈលើកឡើងថា «អ្នកមានរត់រកតែអ្នកមាន» គឺមិនអាចទាំងអស់នោះទេ ព្រោះថាមានឪពុកម្តាយជាច្រើន ក៏បានយល់ពីអារម្មណ៍ និងសេចក្តីសុខរបស់កូនៗផងដែរ ដែលជាជាងផ្តោតតែទៅលើទ្រព្យសម្បត្តិជាធំ។

តួយ៉ាងណា ដូចរឿងមួយនេះអុីចឹង កំពុងតែអង្រួនអារម្មណ៍ អ្នកលេងបណ្ដាញសង្គមជាច្រើន ឲ្យរំជួលចិត្តយ៉ាងខ្លាំង នៅពេលឃើញ និងស្តាប់លឺនារីស្រស់ស្អាតម្នាក់ បានចែករំលែកនូវរឿងពិតដែលខ្លួនបានជួប និងក៏ដូចជាសារឲ្យអ្នកដទៃកុំរើសអើង និងវាយតម្លៃអ្នកក្រថាគេមិនដល់ខ្លួនអី! នោះគឺនៅពេលដែលនាងបានទៅស្តីដណ្តឹងប្រពន្ធឲ្យបងប្រុសរបស់នាង តែពេលទៅដល់ផ្ទះខាងស្រី ពិតជាមិននឹកស្មានដល់ថា នារីដែលបងប្រុសរបស់ខ្លួនស្រឡាញ់ គឺគ្រួសាររបស់នាងក្រីក្រខ្លាំង ដោយផ្ទះជញ្ជាំងស្លឹក ប្រក់ស័ង្កសីធ្លុះធ្លាយស្ទើរគ្រប់កន្លែង ហើយនាងថែមទាំងជាកូនកំព្រាឪពុកទៀតផង។ ប៉ុន្តែយ៉ាងណា ស្ថានភាពបែបនេះ គឺបានធ្វើឲ្យគ្រួសាររបស់នាង កាន់តែបង្ហាញក្តីអាណិតទ្វេដង ព្រោះគ្រួសាររបស់នាង ក៏ជាអ្នកធ្លាប់ក្រីក្រផងដែរ។ ហើយអ្វីដែលសំខាន់នោះ គឺការចេះស្រឡាញ់គ្នា ចាប់ដៃគ្នាខិតខំប្រឹងប្រែងរកស៊ី គឺគ្រប់គ្រាន់ហើយ។
ក្នុងនោះ ស្រីស្អាតខាងលើ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Sandy Sa បង្ហោះរូបភាពពីទិដ្ឋភាព ទៅស្តីដណ្តឹងប្រពន្ធឲ្យប្អូនប្រុស និងភ្ជាប់សាររៀបរាប់ថា៖ «ជូន my king , my Queen មកស្ដីដណ្ដឹងកូនគេឲ្យបងប្រុស មកដល់ឃើញហើយអាណិតស្រឡាញ់ខាងស្រី. (កូនកំព្រា). ក្រទ្រព្យកុំឲ្យតែក្រចិត្តណាពៅ នឹកឃើញផ្ទះខ្លួនឯងពីមុនក៏បែបហ្នឹង (មនុស្សសូមកុំមើលងាយមនុស្ស)»។

ក្រោយពីបានឃើញបែបនេះ មនុស្សជាច្រើនបានចូលទៅ Like និង Comment ស្ងើចសរសើរមិនដាច់ពីមាត់ ចំពោះពីក្រុមគ្រួសាររបស់នាងយ៉ាងខ្លាំង ដែលមិនបានស្អប់ខ្ពើម និងមិនរើសអើងចំពោះអ្នកក្រ។ ក្នុងនោះ អ្នកខ្លះបានលើកឡើងថា៖ «និយាយត្រូវ មនុស្សកុំមើលងាយមនុស្ស វាសនា យើង មើលមិនឃើញទេ, មិនថា មានក្រទេ សំខាន់ស្នេហ៍ស្មោះ និងចេះ ស្រឡាញ់គ្នា ប្រាក់អាចរកបានតាមក្រោយ ហើយប្រាក់ ក៏កើតក្រោយមនុស្សដែរ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង








