ភ្នំពេញ(កម្ពុជា) ៖ ចាប់តាំងពីការទទួលបានវ៉ាក់សាំងមក ប្រទេសកម្ពុជាបានចាក់វ៉ាក់សាំងជូន ប្រជាពលរដ្ឋសរុបប្រមាណ៣លាននាក់ គឺប្រហែល១៥,៧%នៃប្រជាជនទាំងមូលក្នុងប្រទេស។ បច្ចុប្បន្ននេះប្រទេសកម្ពុជា មានអ្នកជំងឺជាសះស្បើយចំនួន៣៤.៣២៥នាក់ដែលមានករណី ចំនួន៥.៤៥៧ករណី កំពុងសម្រាកព្យាបាលនិងអ្នកស្លាប់ចំនួន៣៦៨នាក់។ វាជាចំនួនមួយដែលត្រូវបានគេ ចាត់ទុកជាចំនួនទាបបំផុតនៅក្នុងតំបន់។
អ្នកឧកញ៉ាគិតម៉េងបានមានប្រសាសន៍ថា៖ «ក្រសួងសុខាភិបាលបានអនុវត្តវិធានការយ៉ាង ឆាប់រហ័សដើម្បីប្រយុទ្ធប្រឆាំងនឹងករណីកើនឡើង។ វាមានសារៈសំខាន់ណាស់ក្នុងការតាមដានមេរោគ តាមរយៈការធ្វើតេស្តតាមឧបករណ៍តេស្តរហ័សរកមេរោគកូវីដ-១៩។»
អ្នកឧកញ៉ា គិត ម៉េង បានបន្ថែមថា៖ «ដោយសារថ្ងៃនេះ គឺជាថ្ងៃដ៏សំខាន់សម្រាប់ពួកយើង ពីព្រោះយើងអបអរថ្ងៃកំណើតកូនប្រុសដំបូងរបស់យើង គឺស៊ូឡាខ្ញុំសូមឆ្លៀតឱកាសបរិច្ចាគប្រាក់ចំនួន៣លានដុល្លារ ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីទិញឧបករណ៍តេស្តរហ័សរកមេរោគកូវីដ-១៩។»
ឧបករណ៍តេស្តរហ័សនេះអាចកំណត់បានថា តើនរណាឆ្លងជំងឺនេះ ដូច្នេះពួកគាត់អាចត្រូវបានដាក់ឱ្យធ្វើចត្តាទ្បីស័ក និងទទួលការព្យាបាល។ ការធ្វើតេស្តរហ័សអាចជួយឱ្យមានការ សម្រេចចិត្តយ៉ាងឆាប់រហ័សក្នុងការបង្ការការរីករាលដាលនៃវីរុសនេះ។
អ្នកឧកញ៉ា គិតម៉េង បានបន្ថែមថា៖ «ក្នុងនាមជាឪពុកម្តាយ ខ្ញុំ និងភរិយា ចំណាន ចង់បានអនាគតល្អប្រសើរសម្រាប់កូនៗ របស់យើងដោយចៀសផុតពីជំងឺរាតត្បាតនេះ។ ដូច្នេះ ពួកគេអាចរស់នៅដោយគ្មានការភ័យខ្លាចដោយសារជំងឺធ្ងន់ធ្ងរនានា” ៕