Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតិថិជនរិះគន់ និងសំណូមពរ ដល់ម្ចាស់បុរីលឹម ឈាងហាក់-គីឡូ៦-ចំការដូង

ភ្នំពេញ ៖ អតិថិជននៅក្នុងបុរីលឹម ឈាងហាក់-គីឡូ៦ ក៏ដូចជានៅបុរីលឹម ឈាងហាក់ ចំការដូង បានរិះគន់ទៅលើសេវាសន្តិសុខ សណ្តាប់ធ្នាប់ រញ៉េរញ៉ៃ អាណាធិបតេយ្យ យកចិញ្ចើមផ្លូវសាធារណៈធ្វើជាកន្លែងរកស៊ីជាដើម និងបានរិះគន់ចំៗថា “មកពីខាងបុរីមានតែការិយាល័យលក់ផ្ទះ តែគ្មានអ្នកគ្រប់គ្រងការងាររដ្ឋបាល អញ្ចឹងហើយបានជាមានឈ្មោះថានៅបុរី តែ រញេរញ៉ៃជាងនៅក្រៅទៀតទិញ ហើយមកចូលនៅទើបដឹងថា ខកចិត្ត”។ ក្រៅពីការរិះគន់ទាំងនេះ ក៏នៅមានការរិះគន់ជាច្រើនទៀតផងដែរទៅលើបុរីលឹម ឈាងហាក់។

គណនីហ្វេសប៊ុកឈ្មោះ Huot Sotheany ដែលជាអតិថិជន បានចូលទៅខមមិននៅក្នុងហ្វេសប៊ុកបុរីលឹម ឈាងហាក់-គីឡូ៦ ថា “ម្ចាស់ផ្ទះក្នុងបុរីជាអ្នកបង់លុយសេវាសន្តិសុខ តែដល់មានការដោះដូរក្រុមហ៊ុនសន្តិសុខ មិនមានការជូនដំណឹងជាមុនពីអ្នកទទួលសិទ្ធពីបុរី ដល់សួរនាំបុគ្គលិករបស់បុរី ឆ្លើយមិនដឹង មិនពាក់ព័ន្ធក្រុមហ៊ុនរបស់បុរី ទាំងដែលបុរីខ្លួនឯងជាអ្នកផ្តល់សិទ្ធដល់គេ ច្រើនឆ្នាំហើយ សេវាសន្តិសុខនៅតែជាកង្វល់ដល់ម្ចាស់ផ្ទះទៀត”។

គណនីហ្វេសប៊ុកឈ្មោះ Roeun Channeary បានសំណូមពរថា “នាងខ្ញុំចង់សូមសំណូមពរដល់អ្នកបងម្ចាស់បុរី សូមបងជួយសម្រួលដល់សណ្តាប់ធ្នាប់ក្នុងបុរីផង ទាំងការប;កបរឡាន ម៉ូតូក្នុងបុរី មានទាំងល្បឿនលឿន ដូចបើកលើផ្លូវហាយវេ មានទាំងក្មេងៗបង្ហោះម៉ូតូ នឹងអាចម៌ឆ្កែតាមចិញ្ចើមផ្លូវផងដែរ ហើយសំរាប់សេវាសន្តិសុខវិញ សូមបងមេត្តាជួយរកក្រុមហ៊ុនណា ដែលមានការធ្វើការច្បាស់លាស់ទៅលើសំណង រឺក៏មានភាពច្បាស់លាស់ ក្នុងការការពារសុខសុវត្ថិភាពដល់អ្នកចេញចូលបុរីផង ព្រោះពេលទូរស័ព្ទទៅសួរបុគ្គលិកខាងការិយាល័យលក់ម្តងៗ គ្នាតែងតែឆ្លើយថា រឿងទាំងអស់នោះគឺមិនទាក់ទងនឹងបុរី រឺក៏បុរីមិនពាក់ព័ន្ធទេ គឺគេឲ្យអតិថិជនរបស់បុរីដោះស្រាយផ្ទាល់ដោយខ្លួនឯង ដល់ចឹង ពួកខ្ញុំមិនដឹងថាតើគួរប្រាប់អំពីបញ្ហាទាំងនេះ ទៅបុគ្គលណាដើម្បីគាត់អាចជួយដោះស្រាយបាននោះទេ ដូច្នេះហើយសូមបងស្រីគួរតែធ្វើការស្រង់មតិអំពីភាពងាយស្រួល ឬក៏ផលលំបាកដែលអតិថិជនដែលបានទិញផ្ទះបង នូវបុរីលឹមឈាងហាក់គីឡូ៦នេះបន្តិចទៅបង ដើម្បីឲ្យពួកគាត់មានឱកាសប្រាប់បង ដែលជាម្ចាស់បុរីដោយផ្ទាល់អំពីមតិយោបល់គាត់ បន្ទាប់ពីគាត់បានទិញផ្ទះបងហើយ នឹងបានមករស់នៅទីនេះផងដែរ”។

គណនីហ្វេសប៊ុកឈ្មោះ Jumteav Bath បានខមមិនដែរថា “មកពីខាងបុរីមានតែការិយាល័យលក់ផ្ទះ តែគ្មានអ្នកគ្រប់គ្រងការងាររដ្ធបាល អញ្ចឹងហើយបានជាមានឈ្មោះថានៅបុរី តែ រញេរញ៉ៃជាងនៅក្រៅទៀតទិញហើយមកចូលនៅទើបដឹងថា ខកចិត្ត”។

គណនីហ្វេសប៊ុកឈ្មោះ Nika Cambodia បានសំណូមពរថា “គួររៀបចំសោភ័ណភាពបុរីឡើងវិញ អាណាធិបតេយ្យពេកហើយ។ ជាពិសេសម្ចាស់បុរីសូមរកសេវាសន្តិសុខណាដែលល្អ ដើម្បីផ្តល់ទំនុកចិត្តនិងសុវត្ថិភាពដល់អ្នករស់នៅក្នុងបុរីផង ។ នេះជាសំណូមពរ”។

គណនីហ្វេសប៊ុកឈ្មោះ Rosé La បានសំណូមពរថា “សូមមេត្តាខាងបងបុរី ជួយអន្តរាគមន៍ និងរៀបចំសណ្តាប់ធ្នាប់ក្នុងបុរីវិញផង។ ឃើញថាតាមផ្ទះបងប្អូនខ្លះ ពិតជារញ៉េរញ៉ៃពិតមែន តាំងពីដាំដើមឈើចូលដល់ផ្លូវ ចតចំណតរថយន្តគ្មានរបៀបរបប ហាលខោអាវពេញមុខផ្ទះខ្លះយកដាក់មុខផ្ទះគេទៀត…!!! គួរតែមានវិធានការ ដើម្បីឲអនុវត្តិទាំអស់គ្នា ទិញហើយខកចិត្ត ព្រោះពេលខ្លះចូលមកបុរីពិបាកមើលជាងក្រៅបុរីទៀត។ មិនល្អមើលទាល់តែសោះ សង្ឃឹមថាខាងបុរីនឹងយកចិត្តទុក្ខដាក់ ដោះស្រាយបញ្ហាសណ្តាប់ធ្នាប់សន្តិសុខក្នុងបុរីនេះផង មិនចង់ឲ្យខូចឈ្មោះបុរីទេគួរកែតម្រូវឡើងវិញ”។

គណនីហ្វេសប៊ុកឈ្មោះ ទួន បូណា បានខមមិនថា ហេតុអ្វីបានជាបូរីមិនប្រើសិទ្ធអនុវត្ត ទៅតាមកិច្ចសន្យាកម្មសិទ្ធិ ជាម្ចាស់បូរីទៅនឹងសិទ្ធិជាម្ចាស់ផ្ទះឱ្យបានច្បាស់លាស់ រួចហើយរៀបចំសួនច្បារសន្ដាប់ធ្នាប់ បរិស្ថានឱ្យបានត្រឹមត្រូវដូចដើមឡើងវិញ ដើម្បីកុំឱយមានឈ្មោះជាបូរីសំណង់អាណាធិបតេយ្យ គឺឈ្មោះនេះមិនល្អទេ វាប៉ះពាល់ដល់កិត្តិយសបុរី ការដែលបុរីអនុវត្តដូចខាងលើនេះគឺជាសេចក្ដីថ្លៃថ្នូរនិងកិត្តិយសបំផុត ជាសវាងការរិះគុណផ្សេងៗពីមជ្ឈដ្ឋាន ហើយត្រឹមត្រូវតាមច្បាប់ទៀតផង សូមអភ័យទោសបើមានកាខុសឆ្គង និងសូមកែតម្រូវតាមក្រោយ សូមអគុណ”។

ចំណែកគណនីហ្វេសប៊ុកឈ្មោះ Seng Kainam បានសរសេរថា “ខាងបុរីនៅស្ពានចំការដូងវិញ ពេលម្ចាស់ផ្ទះទំនាក់ទំនង ហៅខាងបុរីមកមើលហើយដោះស្រាយ រឿងម្ចាស់ផ្ទះជាមួយអ្នកជិតខាងដែលបំពានវិញ គ្មានខាងអ្នកធ្វើការបុរីណាមកមើលសោះ។ បើដោះស្រាយជាមួយអ្នកជិតខាង ដែលជាមនុស្សមិនចេះគិត ពីអ្នកដទៃមិនបាន។ រស់នៅក្នុងបុរី គឺដើម្បីមានការដោះស្រាយអ្វីមួយ គឺចាំខាងបុរីមកជួយដោះស្រាយ បែបជាមិនជួយដោះស្រាយ ខុសអីពីទិញផ្ទះដីឡូតិ៍នៅទេ។ បុរីមិនចេះមានចំណាត់ការសោះ។ ចាំទាក់ទងអាជ្ញាធរមូលដ្ឋានដដែល ចាំបាច់ទិញបុរីនៅធ្វើអី្វ?”។

ជាការឆ្លើយតបបុរីលឹម ឈាងហាក់-គីឡូ៦ បានទទួលស្គាល់ថា “ពិតមែនហើយ ព្រោះខាងបុរី ពិតជាមិនដែលមានសេវាកម្មសន្តិសុខ ហើយក៏មិនមានកិច្ចសន្យា កុងត្រាសេវាកម្មផ្នែកនឹងពិតមែន។ ចំណុចត្រង់សេវាកម្មផ្នែកសន្តិសុខនេះ ខាងបុរីពិតជាត្រូវការអ្នកទទួលធ្វើ ដោយភាពទទួលខុសត្រូវ ជាងអ្នកស្នើសុំធ្វើបច្ចុប្បន្ននេះមែន អរគុណ គួរពុំគួរ សូមអធ្យាស្រ័យ បុគ្គលិកខាងបុរី ពិតជាមិនដែលទទួលសេវាកម្មសន្តិសុខខាងលើនេះពិតមែន។ ពាក់ព័ន្ធនឹងសេវាបង់សន្តិសុខ សូមឆែកជាមួយម្ចាស់វិក្កយបត្រ ដែលធ្វើសេវានេះ ខាងអ្នកលក់ពិតជាមិនបានទទួលសេវានេះពិតមែនហើយ”។

ទាក់ទងការរិះគន់ និងសំណូមពរ របស់អតិថិជន រស់នៅក្នុងបុរីលឹម ឈាងហាក់-គីឡូ៦ ក៏ដូចជានៅបុរីលឹម ឈាងហាក់ ចំការដូង ខាងលើនេះ សារព័ត៌មាន CEN មិនអាចសុំការបំភ្លឺពីភាគីបុរីលឹម ឈាងហាក់ បានទេ ដោយទូរស័ព្ទចូលមិនមានអ្នកទទួល៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×