Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្រ្តីនគរបាលម្នាក់ ជិះម៉ូតូលឿនពេក ជ្រុលទៅបុករ៉ឺម៉កពីក្រោយ បណ្តាលឲ្យដួលរងរបួសធ្ងន់

spot_img

ភ្នំពេញ ÷ បុរសម្នាក់ជាមន្រ្តីនគរបាល បានជិះម៉ូតូមួយគ្រឿង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុករ៉ឺម៉កពីក្រោយ ដែលកំពុងឈប់នៅតាមផ្លូវបណ្តាលឲ្យដួលផ្កាប់មុខ ឈាមស្រោចពេញថ្នល់រងរបួសធ្ងន់ ចំណែកឯរ៉ឺម៉ក បានជិះរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៣និង ៥០នាទីទៀបភ្លឺថ្ងៃទី ១៨ ខែមិថុនាឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ចំណុចជាប់នឹងផ្លូវរថភ្លើង ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ អ៊ុ សុខ សុវណ្ណាភេទប្រុស អាយុ២០ឆ្នាំជាង មានតួនាទីជាមន្រ្តីនគរបាល អគ្គស្នងការនគរបាលជាតិ មានទីលំនៅ ក្នុងភូមិស្រែញ័រ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចប្រចាំគោលដៅ ស្ពានអាកាសផ្សារដីហុយ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញបុរសម្នាក់ បើករ៉ឺម៉កមួយគ្រឿង បានធ្វើដំណើរតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ក្នុងទិសដៅពីជើងមកត្បូង លុះមកដល់ចំណុចកើតហេតុ ជាប់ផ្លូវរថយន្តភ្លើង ស្រាប់តែមានបុរសម្នាក់ ជាមន្រ្តីនគរបាលបានជិះម៉ូតូម៉ាកហុងដាទ្រីមសង់ សេ១២៥ ស៊េរីឆ្នាំ២០២១ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1-IE 3163 ធ្វើដំណើរពីក្រោយ ស្របទិសមកបុកពីក្រោយរ៉ឺម៉កពេញទំហឹង បណ្តាលឲ្យដួលផ្កាប់មុខ បែកឈាមពេញខ្លួន។ ចំណែកម៉ូតូជនរងគ្រោះវិញ រងការខូចខាតបាក់.ក ខាងមុខទាំងស្រុង។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងខាងជំនាញចរាចរណ៍ ចុះមកពិនិត្យរួចធ្វើការវាស់វែង យកម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌសែនសុខ រង់ចាំក្រុមគ្រួសារជនរងគ្រោះទៅទទួលវិញ៕ រក្សាសិទ្ធិដោយ៖ សា មេត

spot_img