Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលីសហុងកុង បានវាយឆ្មក់ចាប់ខ្លួននិពន្ធនាយក និងការីនិពន្ធកាសែត Apple Daily ចំនួន៥រូប ពាក់ព័ន្ធសន្តិសុខជាតិ

spot_img

ប៉ូលីសហុងកុងបានចាប់ខ្លួនការីនិពន្ធកាសែត Apple Daily ចំនួន ៥នាក់កាលពីព្រឹកថ្ងៃព្រហស្បតិ៍កន្លងទៅ រួម ទាំងនិពន្ធនាយករបស់កាសែតខាងលើផងដែរ។ ការឃាត់ខ្លួននេះធ្វើឡើង បន្ទាប់ពីមានដីកា រឹបអូសសំភារៈសារព័ត៌មានជាលើកទីមួយ ក្នុងការវាយប្រហារចុងក្រោយ ចំពោះការជាប់ពន្ធនាគារ របស់ម្ចាស់កាសែតនេះដែលមានឈ្មោះ Jimmy Lai ។

ដីកាឃាត់ខ្លួន ដែលប៉ូលីសបាននិយាយនោះ គឺមានគោលបំណងប្រមូលភស្តុតាង សម្រាប់ករណីមួយដែលពាក់ព័ន្ធនឹងច្បាប់សន្តិសុខជាតិ ដែលក្រុងទីក្រុងប៉េកាំង បានដាក់ចេញកាលពីឆ្នាំមុន ដែលជាបង្កការព្រួយបារម្ភបន្ថែមទៀត អំពីសេរីភាពសារព័ត៌មាននៅក្នុងទីក្រុងហុងកុង។

លោក Mark Simon ដែលជាទីប្រឹក្សារបស់លោក Lai កំពុងរស់នៅក្រៅទីក្រុងហុងកុងបានប្រាប់រ៉យទ័រថា៖« នេះគឺជាការវាយប្រហារដោយត្រង់ ទៅលើផ្នែកវិចារណកថារបស់កាសែត Apple Daily ។ ពួកគេកំពុងចាប់ខ្លួនអ្នកនិពន្ធនាយក” ។ពួកគេកំពុងចាប់ខ្លួនអ្នកនិពន្ធវិចារណកថាខ្លាំងៗជាច្រើនរូប។
ច្បាប់សន្តិសុខ គឺជាវិធានការណ៍ចំបងរបស់ទីក្រុងប៉េកាំង ក្នុងការកំណត់ទីក្រុងហុងកុង ដែលនៅសេសសល់របស់ចិនឲ្យដើរលើមាគ៌ាផ្តាច់ការ។ រដ្ឋាភិបាលចិនបានដាក់ទណ្ឌកម្ម ទៅលើអ្វីដែលទីក្រុងប៉េកាំងយល់ថា ជាការបំបែកខ្លួនអំពើភេរវកម្ម និងការឃុបឃិតជាមួយកងកម្លាំងបរទេស និងជាប់ពន្ធធនាគារអស់មួយជីវិត។

នាយកដ្ឋានសន្តិសុខជាតិនៃប៉ូលីសហុងកុង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាយកក្រុមហ៊ុនចំនួន ៥ នាក់ត្រូវបានចាប់ខ្លួនពីបទសង្ស័យថា មានការឃុបឃិតគ្នាជាមួយបរទេស ឬជាមួយធាតុខាងក្រៅដើម្បីបង្កគ្រោះថ្នាក់ ដល់សន្តិសុខជាតិ។ សេចក្តីប្រកាសខាងលើគ្រាន់តែនិយាយថា អ្នកទាំង ៥ នាក់រួមមានបុរស ៤ នាក់ និងស្ត្រីម្នាក់ដែលមានអាយុចន្លោះពី ៤៧ ទៅ ៦៣ ឆ្នាំប៉ុណ្ណោះ។
កាសែត Apple Daily បាននិយាយថា នាយករបស់ខ្លួនចំនួន ៥ រូប រួមមាន៖ និពន្ធនាយកលោក Ryan Law, នាយកប្រតិបត្តិលោក Cheung Kim-hung, ប្រធានប្រតិបត្តិការលោក Chow Tat-kuen, អនុប្រធាននិពន្ធនាយកលោកChan Puiman និងនិពន្ធនាយកប្រតិបត្តិលោក Cheung Chi-wai ត្រូវបានចាប់ខ្លួនទាំងអស់។ ការចាប់ខ្លួននេះគឺជាការវាយឆ្មក់ពេលព្រឹក។

ប៉ូលីសបាននិយាយនៅព្រឹកថ្ងៃព្រហស្បតិ៍កន្លងទៅថា មន្រ្តី ៥០០ នាក់បានចូលវាយឆ្មក់ក្នុងបន្ទប់ព័ត៌មានរបស់កាសែត Apple Daily បន្ទាប់ពីរបាយការណ៍មួយ ត្រូវបានផ្សព្វផ្សាយហើយក៏ត្រូវបានគេសង្ស័យថា បានរំលោភច្បាប់សន្តិសុខជាតិថ្មី ដែលដាក់ចេញដោយទីក្រុងប៉េកាំង។

លោក Li Kwai-wah អគ្គនាយកជាន់ខ្ពស់របស់កាសែត បានប្រាប់អ្នកយកព័ត៌មាន នៅខាងក្រៅទីស្នាក់ការកណ្តាលកាសែតថា ប៉ូលីសក៏បានបង្កកទ្រព្យសម្បត្តិចំនួន ១៨ លានដុល្លារហុងកុង រឺស្មើ២,៣២ លានដុល្លារ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចំនួន ៣ ដែលពាក់ព័ន្ធជាមួយនឹងកាសែត Apple Daily ៕
ប្រភព៖ រ៉យទ័រ
រក្សាសិទ្ធិដោយ៖CEN

spot_img
×