Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្សារហ៊ុន បិទជាមួយនឹងការធ្លាក់ថ្លៃ របស់ភាគហ៊ុនទាំងប្រាំពីរ

spot_img

ភ្នំពេញ ៖ នៅថ្ងៃព្រហស្បតិ៍ ភាគហ៊ុនទាំងអស់ នៅលើទីផ្សារ បានធ្លាក់ចុះ ដោយ ភាគហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) និង អេស៊ីលីដា (ABC) បានធ្លាក់ដល់ថ្លៃដែនកំណត់ទាបបំផុតប្រចាំថ្ងៃ នៅ ១.៩៥០៛ និង ១៣.១៤០៛។

ជាថ្មីម្តងទៀត ABC បានបិទជាមួយនឹងទំហំជួញដូរដ៏ខ្ពស់ ប្រមាណជាង ២ ប៊ីលានរៀល។ ទន្ទឹមនឹងនេះ ភាគហ៊ុនចំនួនប្រាំ ដែលនៅសល់ ក៏មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ដែរ ចន្លោះពី ២២០៛ ទៅ ៧៨០៛ ក្នុងមួយហ៊ុន ដែលភាគហ៊ុន រដ្ឋាករទឹកស្វយ័តភ្នំពេញ (PWSA) ហ្រ្កេនធ្វីន ( GTI ) កំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) កំពង់ផែស្វយ័តក្រុងព្រះសីហនុ ( PAS ) និង ផេសថិក (PEPC ) បានបិទត្រឹមថ្លៃ ៦.៦៨០៛ ៣.៩៩០៛ ១៥.០០០៛ ១៣.៧០០៛ និង ៣.០០០៛ រៀងគ្នា។ ទំហំជួញដូរភាគហ៊ុនសរុបមានចំនួន ២,៨៨ ប៊ីលានរៀល ហើយ សន្ទស្សន៍ ផ.ម.ក. បានធ្លាក់ចុះ ៨,៥៧% ទៀតមកត្រឹម ៥៤៦,១១ ពិន្ទុ៕
រក្សាសិទ្ធិដោយ៖CEN

spot_img
×