Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា និងកូរ៉េ ជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងវិស័យកសិកម្ម

spot_img

ភ្នំពេញ ៖ កម្ពុជា និងកូរ៉េ បានសហការគ្នា ក្នុងការជំរុញការផ្សព្វផ្សាយបច្ចេកវិទ្យាកសិកម្ម តាមប្រព័ន្ធឌីជីថល» (Promoting Digital Agricultural Technology) ក្នុងថវិកាចំនួនប្រមាណ ៧ (ប្រាំពីរ) លានដុល្លារអាមេរិក ដែលមានរយៈពេល០៥ឆ្នាំ (២០២៣-២០២៧។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទរបស់កូរ៉េ បានស្វះស្វែងរកកិច្ចសហការ និងគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តការអន្តរជាតិកូរ៉េ (KOICA) លើការងារផ្សព្វផ្សាយកសិកម្ម តាមប្រព័ន្ធឌីជីថលនេះ។

គោលបំណងសំខាន់នៃកិច្ចសហការនេះ គឺជំរុញការប្រើប្រាស់បច្ចេកវិទ្យាផ្សព្វផ្សាយកសិកម្មតាមប្រព័ន្ធឌីជីថល រៀបចំហេដ្ឋារចនាសម័្ពន្ធ និងការប្រើប្រាស់ប្រព័ន្ធឌីជីថលឱ្យមានប្រសិទ្ធភាព ការពង្រឹងដំណើរការប្រព័ន្ធឌីជីថល និងអត្រាអ្នកទទួលបានចំណេះដឹងលើការប្រើប្រាស់ប្រព័ន្ធឌីជីថលសម្រាប់ការផ្សព្វផ្សាយកសិកម្ម និងការពង្រឹងសមត្ថភាពមន្រ្តីផ្សព្វផ្សាយ និងភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ លើបច្ចេកវិទ្យាឌីជីថល។

គួរបញ្ជាក់ថា សកម្មភាព និងលទ្ធផលសំខាន់ៗនៃគម្រោងកិច្ចសហការរវាងកម្ពុជា និងកូរ៉េ មានដូចជា ការបង្កើតកម្មវិធីក្នុងទូរស័ព្ទ (Mobile Application) សម្រាប់អ្នកប្រើប្រាស់ ដើម្បីទទួលសេវាព័ត៌មានកសិកម្ម ដែលមានអត្ថប្រយោជន៍ដល់ភាគីពាក់ព័ន្ធដូចជាអ្នកផលិត (កសិករ សហគមន៍កសិកម្ម) អ្នកជំនួញ អ្នកកែច្នៃ និងភ្នាក់ងារផ្សព្វផ្សាយ។

លើសពីនេះ ការបង្កើតមជ្ឈមណ្ឌលសិក្សាចល័ត ចំនួន១០ (Mobile Extension Clinic) ដែលអាចឱ្យកសិករមានឱកាសបានលើកឡើងនូវបញ្ហា និងដោះស្រាយបានភ្លាមៗ ពីអ្នកបច្ចេកទេសដែលទាក់ទងនឹងបច្ចេកទេសកសិកម្មដូចជា កត្តាដី ការប្រើប្រាស់ជី ការគ្រប់គ្រងកត្តាចង្រៃ ផលិតកម្មដំណាំបន្លែ ផលិតកម្មដំណាំស្រូវ ដំណាំឧស្សាហកម្ម វារីវប្បកម្ម និងការចិញ្ចឹមសត្វជាដើម៕រក្សាសិទ្ធិដោយ៖CEN

spot_img
×