Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អេដវីន បែបមិនរួចខ្លួនទេ ! ពេលនេះ ឪពុក សុទ្ធ បញ្ចកា ចេញមុខប្តូរហើយ ក្រោយពីកូនស្រីត្រូវគេវាយធ្វើបាបបែបនេះ

spot_img

ភ្នំពេញ ៖ ប្រិយមិត្ត និងមហាជន បានទទួលជ្រាបច្រើនហើយ ជុំវិញរឿង៉រាវបែកបាក់ជីវិតស្នេហា រវាងតារាសម្តែងលោក អេដវីន និងអ្នកនាង សុទ្ធ បញ្ចកា ដោយសារតែភ្លើងប្រច័ណ្ឌ ចោទថាខ្លួនលួចផិតសហាយជាមួយគ្រូពេទ្យម្នាក់ មកព្យាបាលដល់បន្ទប់ ទាំងមិនមើលហេតុផល។

តែយ៉ាងណា ក្រោយលោក អេដវីន បានប្រើអំពើហិង្សាបន្សល់ទុកនូវស្លាកស្នាមជាំពេញខ្លួន អ្នកនាង បញ្ចកា ពុំត្រឹមតែបើកកកើយពីទង្វើដែលលោក អេដវីន មានស្រីជាបន្តបន្ទាប់ឥតឈប់ ជាពិសេសដាក់ចំទៅរក Rose ប៉ុណ្ណោះទេ គឺនាងថែមទាំងបានបញ្ជាក់ច្បាស់ៗថា លោក អេដវីន គឺត្រូវតែសងស្លាកស្នាមរបស់នាង និងបន្ទាប់មកនឹងត្រូវប្រឈមមុខជាមួយផ្លូវច្បាប់។

ដោយឡែក នៅពេលនេះ គេក៏ស្រាប់តែឃើញឪពុករបស់ បញ្ចកា បានចេញមុខលើកឡើង អំពីរឿងហេតុនេះដ៏ឈឺចាប់បំផុត និងពិសេសស្នើដល់អ្នកច្បាប់ជួយផ្តល់យោបល់តើគួរធ្វើបែបណា ដែលមានខ្លឹមសាររៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំបាទសូមគោរពឯកឧត្តមលោកជំទាវនិងមហាមិត្ត ខ្ញុំមានកិត្តិយសសូមឲ្យអស់លោកជួយផ្តល់អនុសាសន៍ ផ្នែកផ្លូវច្បាប់ ពិសេសមហាមិត្តដែលជាអតីតធ្លាប់ធ្វើការក្នុង NGO ឆាតូ ,CWCC ,មិត្តសម្លាញ់/Friends…ដែលពាក់ព័ន្ធនិងប្រព័ន្ធការពារ និងទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ មេត្តាជួយវែកញែក និងផ្តល់អនុសាសន៍ដល់ខ្ញុំបាទ គួរមានវិធានការបែបណា ចំពោះបុគ្គលម្នាក់នេះ ដែលបានប្រើអំពើហឹង្សាវាយធ្វើបាប យ៉ាងឃោរឃៅរមកលើកូនស្រីខ្ញុំបាទ ដោយចេតនា និងបំផ្លាញទ្រព្យសម្បត្តិ ដែលទឹកចិត្តឪពុកមួយនេះ មិនអាចអហោសិកម្ម ឬលើកលែងជាដាច់ខាត ចំពោះទង្វើអមនុស្សធម៌បែបនេះ។

គាត់មិនបានបំពេញតួនាទីតាមផ្លូវច្បាប់ ជាប្តីប្រពន្ធផង ហេតុអីក៏ល្មើសនឹងព្រហ្មវិហារធម៌ គ្មានក្តីមេត្តា។ កូនអើយ កូនសម្លាញ់ឈឺប៉ុណ្ណាទេ ប៉ារន្ធត់ណាស់រហូតដល់ឈឺ បើប៉ាបាននៅក្នុងព្រឹត្តិកាណ៍នោះ ប៉ានឹងប្តូរជីវិតដើម្បីកូនហើយ សូមកូនជាទីស្រឡាញ់បានឆាប់ជាសះស្បើយឆាប់ៗណា ទឹកចិត្តឪពុកម្តាយ មិនអាចឲ្យមនុស្សដ៏ទៃមកធ្វើបាប ដោយអសីលធម៌មកលើកូនជាទីស្រឡាញ់ ជាកែវភ្នែក ជាដុំមាសពេជ្រ ដែលមិនដែលហ៊ានវាយធ្វើបាប សូម្បីតែពាក្យអសុរសអាមឹងក៏មិនដែលមានប្រើ។ ដូច្នេះសូមមហាមិត្តជាមេធាវីនិងប្រព័ន្ធផ្លូវច្បាប់ មេត្តាជួយអន្តរាគមន៍ ផ្តល់អនុសាសន៍ពាក់ព័ន្ធ នឹងអំពើហឹង្សានេះដល់ខ្ញុំបាទដោយអនុគ្រោះ។ សូមអរគុណទុកជាមុន។ លេខខ្ញុំបាទ 015/066 666389»។

ក្រោយពីបានឃើញការលើកឡើងដ៏ឈឺចាប់របស់ឪពុកម្នាក់បែបនេះ មហាជនក៏បានបញ្ចេញកំហឹង ឈឺចាប់បែបៗនេះថា៖ «អីក៏សាហាវម្ល៉េះអា ត្រឹមសិទ្ធិជាសង្សារ វាយធ្វើបាបគេដូចសត្វធាតុ កុំអាងតែកម្លាំងប្រុសវាយតប់ ធ្វើបាបគេរំសាយកំហឹងខ្លួនតាមអំពើចិត្តនោះ សម័យនេះមិនអាចឲ្យអ្នកឯងរួចខ្លួនបានឡើយ, ប្តឹងឲ្យវាដេកគុក កុំយកលុយបង់ជំងឺចិត្តអី ដើម្បីឲ្យវារាងថ្ងៃក្រោយ, បើគិតថា សង្សារខ្លួនផិតក្បត់ហើយ ចាកចេញពីគេដោយសន្តិភាពទៅ ក្រែងអ្នកឯងអួតថាស្រីរបស់អ្នកឯង មានច្រើនគៀរជើងនោះអី»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×