ភ្នំពេញ ៖ នៅមុននេះបន្តិច (ថ្ងៃទី១៨ ខែមីថុនា ឆ្នាំ២០២១) តាមរយៈផេកហ្វេសប៊ុក សិល្បករកម្ពុជា សិល្បករកម្ពុជា និង សង្គម បានបង្ហោះដំណឹងដ៏ក្រៀមក្រំ ពីការបាត់បង់ជីវិតវរសិល្បករអាយ៉ៃជេីងចាស់ដ៏ល្បីឈ្មោះម្នាក់ទៀត ប្រចាំប្រទេសកម្ពុជា ឲ្យដឹងថា លោកព្រឹទ្ធាចារ្យ ម៉ក់ កាណេន ហៅលោកតា សាឡាត់ សិល្បករផ្នែកអាយ៉ៃដ៏ល្បីល្បាញមួយរូបនៃកម្ពុជា បានទទួលមរណភាពនៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ ដោយរោគាពាធ ក្នុងជន្មាយុ ៧៤ ឆ្នាំ នាគេហដ្ឋានរបស់លោក ក្នុងរាជធានីភ្នំពេញ។

នេះជាដំណឹងដ៏សែនសោកស្តាយក្រៃលែង នៃការបាត់បង់ធនធានមនុស្សដ៏សំខាន់មួយរូបទៀតហេីយ លេីផ្នែកសិល្បៈអាយ៉ៃ។ លោកព្រឹទ្ធាចារ្យ សាឡាត់ បានបម្រេីវិស័យសិល្បៈតាំងពីសម័យសង្គមរាស្រ្តនិយម រហូតដល់បច្ចុប្បន្ន ។
ផេកសិល្បករកម្ពុជាទាំងមូលសូមឧទ្ទិសដល់វិញ្ញាណក្ខន្ធ លោកព្រឹទ្ធាចារ្យអញ្ជេីញទៅកាន់សុគតិភព កុំបីឃ្លាងឃ្លាតឡេីយ។ ដោយក្តីចូលរួមរំលែកទុក្ខអំពីខ្ញុំបាទ អុឹម ជីវ៉ា។

ជាមួយនិងដំណឹងបាត់សិល្បករជើងចាស់ម្នាក់នេះទៀតផងដែរ មហាជនក៏បានសម្តែងនូវការសោកស្តាយ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ ទៅដល់ក្រុមគ្រួសារនៃសព និងសូមលោកតាទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



