ភ្នំពេញ ៖ ប្រិយមិត្តជាច្រើន ជឿថាបានស្គាល់ច្បាស់ហើយ ពីគ្រូអនឡាញ់វ័យក្មេងម្នាក់មានរហស្សនាមថា «គ្រូមហាជ័យ» ដែលតែងតែត្រូវបានមហាជននាំគ្នារិះគន់ ជារឿយៗ ជាពិសេសគឺក្រោយចេញមកបញ្ជាក់ហាក់មានប្ញទ្ធីបារមីខ្លាំងពូកែអស្ចារ្យថា ខ្លួនជាអ្នកសុំទឹកភ្លៀងធ្លាក់យ៉ាងជោកជាំ ព្រមជាមួយផ្គររន្ទះ ខណៈចំពេលរដូវកក់ខែ។

ក៏សូមរម្លឹកបន្តិចថា ក្រោយឃើញគ្រូរូបនេះ អះអាងថា ខ្លួនជាអ្នកសុំទឹកភ្លៀង ទើបមានភ្លៀងធ្លាក់មកយ៉ាងត្រជាក់ខ្លាំង នៅអំឡុងពេលកក់ខែកន្លងមកនេះ មហាជនយ៉ាងច្រើន មានការហួសចិត្តពេក ក៏បានរិះគន់ឡើងកប់ៗថា៖ « ហឺ . អញ ហើយអញចេញ មកពីណាទៀត ហើយ លោក ព្រះអត់ស្គាល់ភ្លៀកកក់ខែទេអីសុទ្ធតែលោកគ្រូធ្វើពិធីសុំឲ្យភ្លៀងធ្លាក់បើពិត ដូចលោកនិយាយអុីចឹងមែន ប្រទេសកម្ពុជា លែងខ្វះទឹកធ្វើស្រែ ហើយទម្រាំមានទឹកឲ្យកសិករបង្កបង្កើនផលបាននាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលលោកខិតខំស្តារ និងកសាងប្រព័ន្ធធារាសាស្ត្រ អស់លុយរាប់រយពាន់លានដុល្លារ មិនទាន់មានទឹកគ្រាន់គ្រាន់ផង បែរជាលោកឯងនិយាយមក សុទ្ធតែធ្វើ ពិធីសុំឲ្យភ្លៀងធ្លាក់បាន បើពូកែ យ៉ាងហ្នឹងជិតដល់ខែហើយ សូមអញ្ជើញទៅអូរឫស្សី ម្តុំផ្ការាំទឹករាំ នឹងបានលុយរាប់ម៉ឺនលានដុល្លារមិនខាន»។
ដោយឡែក ថ្មីៗនេះ គ្រូមហាជ័យ បានធ្វើឲ្យមហាជន ផ្ទុះការភ្ញាក់ផ្អើល និងហួសចិត្តជាខ្លាំងទៀតហើយ ក្រោយពីបានទស្សន៍ទាយថា ជំងឺកូវី១៩ ៥ ឆ្នាំទៀត ទើបរលាយបាត់។ ដោយក្នុងនោះ គ្រូលាបឡេលាបម្សៅមុខសឡើងស្លេករូបនេះ បានឆ្លើយតបទៅនិងសំណួរ តើកូវីដ១៩ ពេលណាបានចប់? យ៉ាងដូច្នេះថា៖ «លោកគ្រូចង់ប្រាប់ថា ៥ ឆ្នាំទៀត បន្តិចទៀត កូវីដហ្នឹងនឹងរសាយបន្តិចម្តងៗ នឹងមានវ៉ាក់សាំងលើកទី៣អីហ្នឹង មានថ្នាំលេប គឺវានឹងក្លាយជាជំងឺធម្មតា កូនឯងយល់ទេ…! លោកគ្រូប្រមើលមើល និងទំនាយទាយឲ្យកូន ទៅតាមបារមីបំភ្លឺប្រាប់ថា ៥ ឆ្នាំទៀត អ្នកណាកាន់សិល៥ គឺរួចផុត បាទ កាន់សិល៥ហើយ គឺត្រូវពាក់ម៉ាស់ បាញ់អាល់កុល ចាក់វ៉ាក់សាំងផង…»។

គ្រូរូបនេះ ក៏នៅបានបញ្ជាក់ឲ្យកាន់តែហួសចិត្តទៀតថា អ្នកខ្លះចាក់វ៉ាក់សាំងហើយនៅតែឆ្លងកូវីដទៀត គឺដោយសារអត់កាន់សិល៥ រួមបញ្ចូល។
ទន្ទឹមនេះផងដែរ ឃើញថាមានមហាជនជាច្រើន ដែលមានការហួសចិត្តខ្លាំង បានស្នើដល់ក្រសួងដែលពាក់ព័ន្ធ គួរតែចាត់វិធានការណាមួយតាមផ្លូវច្បាប់ ទៅលើបុគ្គលដែលយកជំនឿ មកនិយាយផ្សព្វផ្សាយ និង Live តាមបណ្ដាញសង្គម ដើម្បីបោកប្រាស់សាធារណជនយ៉ាងទូលំទូលាយផង កុំឲ្យចេះតែបំពុលសង្គមបែបនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង










