Tuesday, July 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្មានតែស្រីស្អាតលក់ឡេ តាមពិតលក់គ្រឿងញៀនសោះ សមត្ថកិច្ចបង្រ្កាប និងឃាត់ខ្លួនបាន៤នាក់ និងថ្នាំញៀនគ្រប់ប្រភេទ

ខេត្តបន្ទាយមានជ័យ​ ៖ ជនសង្ស័យមានចំនួន៤នាក់ ក្នុងនោះមានប្រុស មាន ស្រី ពាក់ព័ន្ធនឹងរកសីុថ្នាំញៀនជាច្រើនមុខ ត្រូវកម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ សហការជាមួយកម្លាំងវរៈ៨១៥ និងកម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែត ដឹកនាំផ្ទាល់ដោយ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក្នុងនោះមានការចូលរួមពីលោកព្រះរាជអាជ្ញារង សំរិទ្ធ សុខុនចូករួម និងនគរបាលជំនាញជាច្រើននាក់ទៀតបាននៅវេលាម៉ោង ១២ព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២១ នៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យនៅផ្ទះសង្ស័យឈ្មោះ ឡេង គឹមឡាយ ភេទប្រុស អាយុ ៥៥ឆ្នាំ មុខរបរមិនពិតប្រាកដ បានគេចខ្លួន។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ចានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា នៅវេលាម៉ោង ១០និង៤០នាទី សមត្ថកិច្ចចម្រុះបានចុះឆែកឆេរផ្ទះរបស់ឈ្មោះ ឡេង គឹមឡាយ ក្នុងនោះបាន ដកហូតវត្ថុតាងរួមមាន ម្សៅក្រាមសថ្លាចំនួន១កញ្ចប់ និង ១កូនថង់តូច កាំភ្លើងម៉ាកឡុកចំនួន ១ដើម មានគ្រាប់ ១៦គ្រាប់ ថ្នាំប្រភេទគ្រាប់សង្ស័យសារធាតុញៀនចំនួន ៦៣គ្រាប់ ពណ៍ក្រហម ៥៥គ្រាប់ ពណ៌ខៀវ ៨គ្រាប់ ថ្នាំប្រភេទទឹកសង្ស័យសារធាតុញៀនចំនួន ៥ប្រអប់ មាន១២៥ដប និងថង់សម្រាប់ច្រកថ្នាំញៀន ១ចំនួន ដែលជនសង្ស័យយកទៅផ្ញើជាងធ្វើសំណង់ផ្ទះរបស់ខ្លួន។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ចានប្រាប់អ្នកយកព័ត៌មានឲ្យដឹងបន្តថា ក្រោយពីធ្វើការឆែកឆេរចប់ សមត្ថកិច្ចបានចាប់ខ្លួនអ្នកពាក់ព័ន្ធចំនួន ៣នាក់ក្នុងនោះស្រី២នាក់ ១ឈ្មោះ ឡុង សារិទ្ធ ភេទប្រុស អាយុ ៣០ឆ្នាំ ជាអ្នកទទួលវត្ថុបញ្ញើរពី ឈ្មោះ គួន ស្រីឡាន់ ភេទស្រី អាយុ ៣៣ឆ្នាំ និងឈ្មោះ សេង ស្រីនិច អាយុ ២៣ឆ្នាំ។

ក្រោយឆែកឆេរចប់ផ្ទះ ឈ្មោះ ឡេង គឹមឡាយបិតជាបណ្តោះអាសន្ន និងយកបុគ្គលទាំង៣ខាងលើ ទៅអធិការដ្ឋាននគរបានស្រុកម៉ាឡៃដើម្បីសាកសួរបន្ត។ ក្នុងនោះនគរបាលជំនាញ បានធ្វើការសាកសួឈ្មោះ ឡុង សារិទ្ធ កម្មករបានឆ្លើយសារភាពថាក្រោយពេលផ្ញើអីវ៉ាន់រួច ឈ្មោះ ឡេងគឹម ឡាយ បានជិះរថយន្តម៉ាក toyota prus ពណ៌សគ្មានផ្លាកលេខ ទៅទិសខាងលិច សមត្ថកិច្ចបានបន្តរកឃើញរថយន្តនៅផ្ទះ ឈ្មោះ ហែម វ៉ាន់លី ភេទប្រុស អាយុ ៥៥ឆ្នាំ នៅភូមិថ្មី ឃុំម៉ាឡៃ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ដោយផ្អែកតាមចម្លើយរបស់ ហែម វ៉ាន់លី ថា ឈ្មោះ ឡេង គឹមឡាយ ជាមិត្តភក្តិរបស់ខ្លួនតាំងពីតូច ហើយបានយករថយន្ត ដែលមានភិនភាគខាងលើទៅផ្ញើខ្លួនពិតប្រាកដមែន។ ក្រោយការស្រាវជ្រាវចាប់ជាបន្តបន្ទាប់ ជនសង្ស័យ និងវត្ថុតាងទៅស្នងការនគរបាលខេត្ត ចាត់ការតាមច្បាប់៕រក្សាសិទ្ធិដោយ៖ សួង សាម

×