Tuesday, July 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យោគៈ រឹតតែមានសារៈសំខាន់ជាងមុនទៅទៀត ស្របពេលដែលពិភពលោក កំពុងប្រឈម និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត Covid-19

ភ្នំពេញ ៖ លោកជំទាវ ដេវយ៉ានី ឃុប្រាហ្គាដេ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា បានថ្លែងថា យោគៈ (Yoga) គឺរឹតតែមានសារៈសំខាន់ជាងមុនទៅទៀត ស្របពេលដែលពិភពលោកសព្វថ្ងៃកំពុងប្រឈម និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត Covid-19 ហើយប្រជាជនកំពុងស្វែងរកវិធី សម្រាប់ការរស់នៅប្រកបដោយសុខភាពល្អ ។

ការប្រារព្ធទិវាយោគៈ (Yoga) អន្តរជាតិលើកទី ៧ នាឆ្នាំនេះ រៀបចំឡើងនៅស្ថានទូតឥណ្ឌាភ្នំពេញ ដោយមានចំនួនអ្នកចូលរួមមានកំណត់ដែលគោរពតាមបទដ្ឋាន នៃការណែនាំរបស់ក្រសួងសុខាភិបាល និងការរក្សាគម្លាតសុវត្ថិភាពសង្គម។

លោកជំទាវ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ ២០១៥ ព្រឹត្តិការណ៍ yoga អន្តរជាតិត្រូវបានគេសង្កេតឃើញថា មានការប្រារព្ធធ្វើឡើងនៅទូទាំងពិភពលោក ប្រកបដោយភាពរីករាយនិងក្លៀវក្លា yoga គឺជាសិល្បៈនិងវិជ្ជានៃការរស់នៅប្រកបដោយសុខភាពល្អ ដែលនាំឱ្យមានភាពសុខដុមល្អឥតខ្ចោះរវាងចិត្ត រូបមនុស្ស និងធម្មជាតិការដឹងរបស់បុគ្គល និងការដឹងជាសកល។ អត្ថប្រយោជន៍ថ្មីៗនៅក្នុងវិស័យ yoga ដូចជាការអភិវឌ្ឍន៍សម្រាប់មនុស្សគ្រប់វ័យ ទាក់ទងនឹងបញ្ហារបៀបរស់នៅ និងជាឧបករណ៍បង្កើនផលិតភាពដែលមានសក្តានុពល ។ yoga គឺរឹតតែមានសារៈសំខាន់ជាងមុនទៅទៀត ស្របពេលដែលពិភពលោកកំពុងប្រឈម នឹងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ19 ហើយប្រជាជនកំពុងស្វែងរកវិធីសម្រាប់ការ រស់នៅប្រកបដោយសុខភាពល្អនិងរឹងមាំ។

លោកជំទាវវេជ្ជបណ្ឌិតបន្តថា ខ្ញុំពិតជារីករាយណាស់ ដែលយោគៈមានប្រជាប្រិយភាពខ្លាំង នៅក្នុងប្រទេសកម្ពុជា ហើយខ្ញុំសូមអបអរសាទរដល់អ្នកទាំងអស់គ្នាដែល បានជួយផ្សព្វផ្សាយ នូវអំណោយដ៏មានតម្លៃនេះ ដែលជាប្រពៃណីបុរាណរបស់យើង ហើយវាពណ៌នាអំពីទស្សនវិជ្ជាឥណ្ឌានៃសុខភាព ដែលមានរបៀបហាត់យោគៈផ្សេងៗ រួមផ្សំជាមួយនឹងកាយវិការ កាយសម្បទា បច្ចេកទេសដកដង្ហើម និងការធ្វើ សមាធិ ឬការសំរាក ។ លោកជំទាវវេជ្ជបណ្ឌិតបន្ថែមថា ការប្រារព្ធទិវាយោគៈនៅឆ្នាំ នេះ កំពុងត្រូវបានរៀបចំឡើង ដោយមានចំនួនអ្នកចូលរួមមានកំណត់ ដែលគោរព តាមបទដ្ឋាននៃការណែនាំរបស់ក្រសួងសុខាភិបាល និង គម្លាតសង្គមជាដើម ។

លោកជំទាវ បានបន្តថា ដូចដែលយើងបានដឹងហើយថា ថ្ងៃទី២១ ខែមិថុនាខាងមុខ ត្រូវបានគេទទួលស្គាល់ ថា ជាទិវាយោគៈអន្តរជាតិ ដោយមហាសន្និបាតអង្គការសហប្រជាជាតិនៅខែធ្នូ ឆ្នាំ២០១៤ តាមគំនិតផ្តួចផ្តើម របស់នាយករដ្ឋមន្រ្តីឥណ្ឌាលោក ណារិនត្រា ម៉ូឌី ។ ចាប់តាំងពីឆ្នាំ២០១៥ ព្រឹត្តិការណ៍យោគៈអន្តរជាតិត្រូវបានគេសង្កេតឃើញថា មាន ការប្រារព្ធ នៅទូទាំងពិភពលោកប្រកបដោយ ភាពរីករាយ និងភាពក្លៀវក្លា ។ យើងសូមថ្លែងអំណរគុណ ចំពោះក្រសួងទេសចរណ៍កម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់កិច្ចសហប្រតិបត្តិការ របស់ពួកគេ ក្នុងការរៀបចំព្រឹត្តិការណ៍យោគៈអន្តរជាតិ កន្លងមកដោយភាពជោគជ័យ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×