Tuesday, July 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការរៀបចំ​ពិធី​សម្ពោធ​សមិទ្ធផល​នានា​នៅ​តំបន់​ប្រវត្តិសាស្ត្រ​យោធា​តេ​ជោ​កោះ​ថ្ម X-១៦

​ត្បូងឃ្មុំ​៖ រសៀល​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២១ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​ក្រុមការងារ ដើម្បី​ត្រៀម​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៤ នៃ​ទិវា​ចងចាំ​ដំណើរ​ឆ្ពោះទៅ​ការផ្ដួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២១)​។​

សមិទ្ធផល​ដែល​ត្រូវ​សម្ពោធ​មាន សាលាសំណាក់ វេទិកា តារាង​បាល់ទាត់ ស្រះ​ទឹក បន្ទប់​អនាម័យ ការដាំ​កូនឈើ នឹង​ការរៀបចំ​ក្រុង​ពាលី សាងសង់​អគារ​មិត្តភាព​កម្ពុជា​-​វៀតណាម​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ថ្លែងថា​តំបន់​X-១៦ គឺជា​តំបន់​ប្រវត្តិសាស្ត្រ​របស់​មគ្គុទេសក៍​ឯក និង​ប្រតិបត្តិ​ករ​នយោបាយ ឈ្នះ​ឈ្នះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ដើម្បី​ឆ្ពោះទៅរក​ការរំដោះ​ជាតិ​ចេញ​ភ្លើងសង្គ្រាម រហូត​ទទួលបាន​សន្ដិភាព​។​

​តំបន់​កោះ​ថ្ម ចំណុច​អាង​ដាច់ X16 ជា​ចំណុច​នៃ​ការចាប់ផ្ដើម​ដំណើរ​តស៊ូ​រំដោះជាតិ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ឆ្ពោះទៅកាន់​ការផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុលពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២០)​។​

​ដោយឡែក «​ទិវា​ចងចាំ​នៃ​ដំណើរ​ឆ្ពោះទៅកាន់​ការផ្តួលរំលំរ​បប​ប្រល័យពូជសាសន៍ ប៉ុល ពត​» គឺ​ត្រូវបានធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ ហើយ​រាល់​ឯកសារ​នានា​របស់​សម​មិត្ត ហ៊ុន សែន ពាក់ព័ន្ធ​នឹង​ដំណើរ ការតស៊ូ​លះបង់​ជីវិត ដើម្បី​ជាតិ​មាតុភូមិ​ត្រូវបាន​ឆ្លាក់​នៅ​វិមាន​ឈ្នះ​-​ឈ្នះ ដើម្បី​ទុក​ឲ្យ​កូនចៅ ជំនាន់​ក្រោយ​បាន​សិក្សា​រៀនសូត្រ និង​ចងចាំ​នូវ​ព្រឹត្តិការណ៍​មួយ​នេះ​។​

​សូម​ជម្រាប​ដែរ​ថា ជាមួយនឹង​ការរៀបចំ​តំបន់​ប្រវត្តិសាស្ត្រ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នៅ​តំបន់​X-១៦ ឃុំ​កោះ​ថ្ម​នេះ លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ បាន​ផ្តួចផ្តើម​រៀបចំ​ឲ្យ​មាន​កម្មវិធី​ទស្សនកិច្ច​សិក្សា​ដែលមាន​ឈ្មោះថា «​គុណធម៌​ប្រវត្តិសាស្ត្រ​» ជាទី​តាំង​ដែល​ផ្តើម​សន្តិភាព​សម្រាប់​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស​ផងដែរ​។​

​បើតាម​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ កម្មវិធី​«​គុណធម៌​ប្រវត្តិសាស្ត្រ​»​នេះ ធ្វើឡើង​ដើម្បី​ឲ្យ​សិស្សានុសិស្ស​ជា​យុវជន​ជំនាន់​ក្រោយ ជា​សសរទ្រូង​ប្រទេសជាតិ បាន​យល់​កាន់តែច្បាស់​ពី​ប្រវត្តិសាស្ត្រ​ពិតប្រាកដ និង​ដំណើរ​តស៊ូ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​ឥស្សរជន​ទាំងអស់ ក្នុង​ដំណើរ​ឆ្ពោះទៅកាន់​ការផ្តួលរំលំរ​បប​ប្រល័យពូជសាសន៍ ប៉ុល ពត ដែល​បាន​តស៊ូ​លះបង់​បូជា​សាច់​ស្រស់​ឈាម​ស្រស់ ប្តូរ​យកសុខ​សន្តិភាព​ជូន​ជាតិ​មាតុភូមិ ជា​គុណ​តម្លៃ​នៃ​សន្តិភាព ចារ​ជាប់​ជា​ប្រវត្តិសាស្ត្រ ក្នុង​បេះដូង​កូន​ខ្មែរ​គ្រប់រូប គ្រប់ៗ​ជំនាន់​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×