Tuesday, July 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ម៉ាក​ Lexus GS 300 បើក​ទៅបុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​បណ្តាល​ឲ្យ​ខូចខាត​សម្ភារ​

​កណ្តាល​៖ បុរស​ម្នាក់​រួម​ដំណើរ​ជាមួយ​ស្ត្រី​ម្នាក់ទៀត​បាន​បើករថយន្ត ​Lexus GS 300 ​មួយគ្រឿង​ក្នុង​ល្បឿន​លឿន​បាន​ជ្រុល​ចង្កូត​ទៅបុក​រះ​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ទាំង​កណ្តាលយប់​បណ្តាល​ឲ្យ​រង​ការខូចខាត​ថូផ្កា និង​ទ្វារផ្ទះ រួមទាំង​សម្ភារ​មួយចំនួនទៀត និង​រងរបួស​បុរស​ជា​អ្នកបើកបរ ចំណែកឯ​ស្ត្រី​រួម​ដំណើរ​ជាមួយ​បាន​រត់​ចេញពី​កន្លែងកើតហេតុ​បាត់ស្រមោល​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ​ បានកើត​ឡើង​កាលពី​វេលា​ម៉ោង​១០​នឹង​៣០​នាទី​យប់ ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២១ ត្រង់ចំណុច​ស្តុ​ប​ព្រែក​ហូរ ស្តិ​ត​នៅតាម​បណ្តោយ​ផ្លូវ​១១៥ សង្កាត់​តា​ក្តុល ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹងថា នៅ​មុនពេល​ហេតុការណ៍​គេ​បានឃើញ​រថយន្ត​ម៉ាក ​Lexus GS300 ​ឡែ​ន​ពណ៌​ខ្មៅ​មួយគ្រឿង​ពាក់​ផ្លាកលេខ​ភ្នំពេញ ​2-C 4426 បើកបរ​ដោយ​បុរស​ម្នាក់​រួម​ដំណើរ​ជាមួយនិង​ស្ត្រី​ម្នាក់ទៀត​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​១១៥​ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង​ក្នុង​ល្បឿន​លឿន ខណៈពេល​មកដល់​ចំណុចកើតហេតុ​បាន​ជ្រុល​ចង្កូត​ទៅបុក​រះ​ធូ​ផ្ការ និង​ទ្វារផ្ទះ​ប្រជាពលរដ្ឋ​រង​ការខូចខាត​អស់​មួយចំនួន ចំណែកឯ​រថយន្ត​បង្ក​វិញ​ខ្ទេច​ផ្នែក​ខាងមុខ​ស្ទើរ​ទាំងស្រុង​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ខាង​ជំនាញ​ចរាចរណ៍​ក្រុង​តាខ្មៅ​ចុះមក​ដល់​រួច​ធ្វើការ​វាស់វែង​យក​រថយន្តស្ទូច​មក​ស្ទូច​យក​រថយន្ត​បង្ក​ខាងលើ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ក្រុង​តាខ្មៅ​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕ ​រក្សា​សិទ្ធិ​ដោយ​៖ សាមេ​ត​

×