ភ្នំពេញ ៖ បុរសជាជនពិការ «គរថ្លង់» ម្នាក់ ត្រូវបានសាច់ញាតិសម្រេចចិត្ត ប្រកាសស្វែងរកតាមបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីស្វះស្វែងរកស្ទើរគ្រប់ច្រកល្ហក អស់រយៈពេលជិត ២០ ថ្ងៃ មកហើយ ដោយមិនដឹងជាកំពុងរសាត់អណ្តែតដល់ទីណា ឬ ក៏មិនដឹងថាមានរឿងហេតុអ្វីកើតឡើងចំពោះរូបគាត់នោះទេ។

នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Chanrith Sok បានបង្ហោះឲ្យដឹងថា៖ «ដំណឹងសួររកប្អូនប្រុសរបស់ខ្ញុំឈ្មោះ សុខ ចាន់ណារ៉ា(គាត់ជាមនុស្ស គថ្លង់ ពីកំណើត)អាយុ ២៩ឆ្នាំ កំពស់ ១.៧៣ម៉ែត្រ ដែលបានបាត់ខ្លួនពីផ្ទះនៅ ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹងកាលពីថ្ងៃទី ២ ខែ មីនា ឆ្នាំ២០២១។
យើងខ្ញុំបានខិតខំរកគាត់យូរមកហើយ ទើបថ្ងៃនេះខ្ញុំសម្រេចចិត្តផុសតាមហ្វេសបុក ណាមួយគាត់ឧស្សាហ៌ដើរចោលផ្ទះច្រើនដងមកហើយ ដំបូងៗយើងធ្លាប់ ចុះផ្សាយតាមទូរទស្សន៍ទៀតផង តែគាត់តែតែង ត្រឡប់មកផ្ទះវិញខ្លួនឯង ចឹងពេលបាត់ភ្លាមៗ យើងខ្ញុំមិនហ៊ានប្រកាសរកទេ រង់ចាំបានមួយខែក៌ព្យាយាមរកដោយខ្លួនឯងរហូតមកដល់ពេលនេះ។

បើសិនជាបងប្អូនឬ មិត្តភ័ក្តិបានឃើញ សូមជួយទាក់ទងមកខ្ញុំបាទផ្ទាល់តាមរយៈលេខ០១២៤២៥៣៩៣ ដោយក្តីអនុគ្រោះ»៕ រក្សាសិទ្ធិដោយ៖លឹមហុង

