Tuesday, July 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រក​ឃេី​ញ​អ្នក​ឆ្លង​វីរុស​កូ​វីដ​-១៩ ប្រភេទ​ប​ម្លែ​ង​ថ្មី ចំនួន ០៧​នាក់ លេី​អ្នក​ដំណេី​រ​ចូលមក​កម្ពុជា​តាម​ច្រកព្រំដែន​កម្ពុជា​-​ថៃ​

ភ្នំពេញ​៖ ក្រសួង​សុខ​ភិ​បាល នៅ​ថ្ងៃទី​១៩​ ខែមិថុនា ​ឆ្នាំ​២០២១​នេះ បានប្រកាសថា កម្ពុជា រក​ឃេី​ញ​អ្នក​ឆ្លង​វីរុស​កូ​វីដ​-១៩ ប្រភេទ​ប​ម្លែ​ង​ថ្មី ចំនួន ០៧​នាក់ លេី​អ្នក​ដំណេី​រ​ចូលមក​កម្ពុជា​តាម​ច្រកព្រំដែន​កម្ពុជា​-​ថៃ ដែល​លទ្ធផល​ចេញ​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុ​ជា នា​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២១​។​

​លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ប្រធានគណៈ​កម្មការ​ចំពោះ​កិច្ច​ចាក់​វាក់​សាំង​កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស (​គ​.​វ​.​ក​-១៥) ប្រធាន​អនុគណៈកម្មការ​អប់រំ បណ្ដុះបណ្ដាល និង​ទំនាក់ទំនង​សាធារណៈ នៃ​គណៈកម្មការ​អន្តរក្រសួង​​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ បាន​ឲ្យ​ដឹងថា យោងតាម​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូជម្រាបជូនសាធារណជន ទាំងអស់​ឱ្យបាន​ជ្រាបថា យោងតាម​លទ្ធផល​នៃ​ការធ្វើ​វិភាគ​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា នា​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២១​ប្រទេស​កម្ពុជា បាន​រកឃើញ​ករណី​ឆ្លង​វីរុស​កូ​វីដ​-១៩​ដែល​ប​ម្លែ​ង​ថ្មី​ប្រភេទ B,1,617-2 (Delta) ចំនួន ០៧​នាក់ ដែលជា​អ្នកដំណើរ​វិលត្រឡប់​មក​ពី​ប្រទេស​ថៃ​តាម​ច្រកព្រំដែន​កម្ពុជា​-​ថៃ ។​

​យោងតាម​លទ្ធផល​ខាងលើនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ បន្ត​ប្រុងប្រយ័ត្ន​ខ្ពស់ និង​អនុវត្ត​ឱ្យបាន ខ្ជាប់ខ្ជួន​នូវ​វិធានការ ៣​ការពារ និង​ពា​កុំ រីឯ​បុគ្គល​ដែល​តម្រូវឱ្យធ្វើ​ច​ត្តា​ឡី​ស័ក ត្រូវតែ​គោរព​តាម​គោលការណ៍​ការធ្វើ ច​ត្តា​ឡី​ស័ក​ឱ្យ​គ្រប់​ចំនួន ១៤​ថ្ងៃ ដើម្បី​ទប់ស្កាត់​ការចម្លង​បន្ត​គ្នា​នៅក្នុង​សហគមន៍​ក្នុង​ទ្រង់ទ្រាយ​ធំ​។ មិនត្រូវ​មានការ ជួបជុំគ្នា ដើម្បី​ស៊ីផឹក ឬ​បង្កឱ្យមាន​ការជួប​ជុំគ្នា​ច្រើន​កុះករ ដូចជា​ពិធី​ភ្ជាប់ពាក្យ ឬ​ពិធី​បុណ្យទាន​អ្វីមួយ មិនត្រូវ​ទៅ កន្លែង​ដែល​បិទ​ជិតៗ ប្រើ​ម៉ាស៊ីនត្រជាក់​ច្រើនពេក បន្ទប់​គ្មាន​ខ្យល់​ចេញចូល និង​ត្រូវ​កាត់បន្ថយ​ការធ្វើដំណើរ​ចល័ត ឬ​នៅផ្ទះ ប្រសិនបើ​មិនមាន​ភារកិច្ច​ចាំបាច់​ត្រូវ​ចេញ​ក្រៅ​។ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែលមាន​អាយុ​ចាប់ពី​១៨ ឆ្នាំ​ឡើង នៅពេលដែល​ដល់​ជន សូម​ចូលរួម​ចាក់​វាក់​សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ឱ្យបាន​គ្រប់ៗ​គ្នា​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×